ស្វែងរកពួកយើង:

ឡានអគ្គិសនី MG4 តម្លៃជាង 9 ពាន់ដុល្លារ មានការកក់មុន 26,000 គ្រឿងបន្ទាប់ការលក់ 15 ថ្ងៃ

ដោយ

Koun Jab Luffy

13 កញ្ញា 2025 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន MG បានប្រកាសថា ការកក់មុនទៅលើឡានអគ្គិសនីស៊េរីថ្មី MG4 មានចំនួនកើនឡើងដល់ 26,000 គ្រឿងហើយបន្ទាប់ពីការដាក់អោយបញ្ជាទិញមុននៅលើទីផ្សារប្រទេសចិនមានរយៈពេល 15 ថ្ងៃមក។ ជាមួយនិងតួរខាងលើនេះ ត្រូវបានគេនិយាយថា គឺលើសពីសមត្ថភាពនៃការផលិតរបស់ក្រុមហ៊ុនដែលមអាចផលិតបានត្រឹមតែ 15,000 គ្រឿងនៅក្នុងមួយខែ។ សម្រាប់អតិថិជនដែលបានកក់ឡានថ្មីនេះ គឺនឹងត្រូវរង់ចាំរយៈពេល 39 ថ្ងៃ ទើបទទួលបាននូវរថយន្តរបស់ខ្លួន។
គួរបញ្ជាក់ថា ឡានអគ្គិសនី MG4 ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌រថយន្ត Chengdu Auto Show 2025 កាលពីខែសីហាកន្លងទៅ។ ឡានថ្មីនេះ មាន 5 ជម្រើស និងមានតម្លៃចាប់ពី 65,800 យ៉ន់ ដែលប្រហែលជា 9,140 ដុល្លារ និងតម្លៃ 99,800 យ៉ន់ប្រហែលជា 13,860 ដុល្លារ។ MG4 ដំណើរការនៅលើប្រព័ន្ធអគ្គិសនី E3 Pure Electric Platform របស់ SAIC និងជាម៉ូដែលថ្មីស្ថិតនៅក្នុងស្រឡាយ Compact Electric Hatchback។ ឡានអគ្គិសនី MG4 ថ្មីនេះ ដំណើរការដោយម៉ូទ័រ Six-in-One ដែលមានកម្លាំង 120kW និងអាចបើកបានល្បឿន 160 km/h។
Article image
ជាមួយនិងវត្តមាននៅពេលនេះ គឺមានអាគុយទំហំ 42.8 kWh Lithium Iron Phosphate (LFP) និងទំហំ 53.9 kWh ដែលសាកពេញម្តងអាចបើកបរបានចម្ងាយ 437km និង 530km តាមស្តង់ដារ CLTC ហើយនឹងមានការគាំទ្រនូវបច្ចេកវិទ្យាសាក fast charging ដែលសាកពី 30% ទៅ 80% ប្រើប្រាស់រយៈពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។ MG ក៏មានផ្តល់នូវប្រភេទអាគុយ Semi-Solid-State ទៅលើម៉ូដែលធំជាងគេ Anxin Edition ផងដែរ។
Article image
MG4 ថ្មីនេះ មានប្រវែង 4,395mm ទទឺង 1,842mm កំពស់ 1,551mm និងគម្លាតកង់មុខក្រោយប្រវែង 2,750mm។ សម្រាប់ការឌីស្សាញឡានេះ គឺមានលំនាំដូចគ្នាជាមួយនិងម៉ូដែលជាច្រើនរបស់ MG អញ្ចឹង ដោយប្រើប្រាស់កង់ទំហំ 16-អ៊ីង នឹងមានការអាប់ដែតទៅលើយ៉ាន់ខ្ពស់ជាងមុន។ ចំពោះផ្នែកខាងក្នុងវិញ នៅលើ MG4 គឺមានការប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃរបស់ SAIC ដែលមានការអភិវឌ្ឍរួមគ្នារវាង MG x Oppo។
Article image
នៅលើ MG4 នេះ គឺមានការបំពាក់នូវអេក្រង់កម្សាន្តទំហំចាប់ពី 10.25-អ៊ីង, 12.8-អ៊ីង ឬទំហំ 15.6-អ៊ីង ទៅតាមម៉ូដែលនិមួយៗ។ សម្រាប់ដំណើរការផ្សេងៗ គឺមានការគាំទ្រដោយឈីប Qualcomm Snapdragon 8155 និង Horizon Journey J6e platform ជំនួយទៅដល់មុខងារមួយចំនួនដូចជា High-Speed NOA (Navigation On Assist), Lane-keeping, Automated Lane Changes និង Parking Assist ជាដើម។
Article image
ឡានអគ្គិសនី MG4 តម្លៃជាង 9 ពាន់ដុល្លារ មានការកក់មុន 26,000 គ្រឿងបន្ទាប់ការលក់ 15 ថ្ងៃ