ស្វែងរកពួកយើង:

ឡានអគ្គិសនី Porsche Cayenne 2026 មានកម្លាំង 1,156 សេះ ត្រៀមបង្ហាញខ្លួននៅ Beijing Auto Show 2026 ខាងមុខនេះហើយ

ដោយ

Koun Jab Luffy

28 មករា 2026 11:47 ថ្ងៃត្រង់

អាន 3 នាទី

Article image
ឡានអគ្គិសនីសុទ្ធស៊េរីថ្មីម៉ូដែល Porsche Cayenne EV នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Beijing Auto Show 2026 ដែលនឹងរៀបចំធ្វើឡើងក្នុងខែមេសាខាងមុខនេះ នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ ឡានអគ្គិសនីប្រណិត Luxury EV SUV ដែលមានការឌីស្សាញបែប Coupe-Style របស់អាល្លឺម៉ងមួយនេះ គឺប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មី Premium Platform Electric (PPE) architecture។ Porches Cayenne Electric Turbo Electric ស៊េរីថ្មីនេះ ត្រូវបានគេដឹងថា បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុបដល់ទៅ 1,156 សេះឯណោះ។
Cayenne Electric ស៊េរីថ្មីឆ្នាំ 2026 នឹងផ្តល់ជូននូវម៉ូដែលពីរជម្រើស គឺម៉ូដែលស្តង់ដារ និងម៉ូដែល High-performance Turbo Electric។ ដោយក្នុងនោះម៉ូដែលស្តង់ដារ ឬ Cayenne Electric ដំណើរការដោយម៉ូទ័រអគ្គិសនីសពីរអាចផលិតកម្លាំងសរុបបាន 408 សេះ និងអាចបង្កើនកម្លាំងដល់ 442 សេះ នៅពេលប្រើមុខងារ Launch Control ព្រមទាំងអាចជាន់សន្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 4.8 វិនាទី ជាមួយល្បឿន Top Speed ជាន់ដល់ 230km/h។
ចំនែកម៉ូដែល Cayenne Turbo Electric វិញ ដំណើរការដោយម៉ូទ័រអគ្គិសនីពីរដូចគ្នា ប៉ុន្តែមានកម្លាំងខ្លាំងជាង គឺឡើងដល់ 857 សេះ និងអាចបង្កើនកម្លាំងដល់ 1,156 សេះ នៅពេលដំណើរការមុខងារ Launch Control។ ម៉ូដែល Turbo Electric នេះ អាចបង្កើនសន្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេលត្រឹម 2.5 វិនាទីប៉ុណ្ណោះ។
Porsche Cayenne Electric ស៊េរីថ្មីទាំងពីរម៉ូដែល គាំទ្រនូវមុខងារ Push-to-Pass ដែលអាចបង្កើនបន្ថែមដល់កម្លាំង 175 សេះ ក្នុងថេរវេលាត្រឹមតែ 10 វិនាទីប៉ុណ្ណោះ។ នៅលើម៉ូដែល Cayenne Electric Standard គាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V electrical architecture ជាមួយកញ្ចប់ថ្មទំហំ 113kW។
ម៉ូដែលនេះប្រើប្រាស់ប្រព័ន្ធសាក់ស៊ីប្រភេទ Dual-chamber, ប្រព័ន្ធ Dual-valve air suspension system, Torque vectoring និង limited-slip differential នៅលើសាក់ស៊ីខាងក្រោយ ព្រមទាំងប្រព័ន្ធកង់ក្រោយរេតាមដៃចង្កូត ឬ Rear-wheel-steering ផងដែរ។ ចំនែកម៉ូដែល Cayenne Turbo Electric នឹងប្រើប្រាស់យ៉ាន់កង់ទំហំ 22-inch និងប្រព័ន្ធហ្វ្រាំងប្រភេទ  carbon ceramic brakes។ រីម៉ូដែលស្តង់ដារ នឹងប្រើប្រាស់យ៉ាន់កងទំហំតូចជាងជាមួយប្រព័ន្ធហ្រ្វាំង conventional braking systems។
ទៅលើការឌីស្សាញរូបរាងខាងក្រៅបានបង្ហាញឲ្យឃើញថា Porsche Cayenne Electric Series 2026 គឺមានលក្ខណៈបែបឡាន Coupe-style SUV ជាមួយផ្នែកខាងមុខរចនាជាមួយកាងបិទជិត រួមនឹងប្រព័ន្ធសំណាញ់ប៉ាណាប្រភេទ active grill shutter ភ្ជាប់ជាមួយ bumper ខាងក្រោម ដើម្បីសម្រួលដល់ប្រព័ន្ធលំហូរខ្យល់ ឬ aerodynamic។ Cayenne Electric ស៊េរីឆ្នាំ 2026 មានតួរខ្លួនប្រវែង  4,985mm/ ទទឹង 1,980mm/កម្ពស់ 1,674mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,023mm។ ម៉ូដែលអគ្គិសនីស៊េរីថ្មីរបស់ Porsche នេះ មានតួរខ្លួនវែងជាង 130mm ធៀបនឹងម៉ូដែល Cayenne ប្រើម៉ាស៊ីនសាំង។
ចូលមកផ្នែកខាងក្នុងរបស់ Cayenne Electric Series 2026 ឃើញថាមានបំពាក់នូវអេក្រង់បង្ហាញព័ត៌មាន OLED ទំហំធំដល់ 14.25-inch រួមនឹងអេក្រង់កម្សាន្តនៅកណ្តាលជាប្រភេទអេក្រង់កោង Curved-touchscreen ទំហំ 12.25-inch ដែល Porsche ហៅថា “ Flow-Display”។ ចំនែកដៃចង្ហូតវិញ មានការឌីស្សាញស្តាយ 3 កាំ ឬ Three-spoke steering wheel ភ្ជាប់ជាមួយមុខងារកំណត់បើកបរ។ បន្ថែមពីនេះ Porsche ក៏មានផ្តល់ជូននូវជម្រើសដល់អតិថិជន អាចធ្វើការកម្មង់បានជាមួយនឹងម៉ូដែល Custom បំពាក់មុខងារ Head-up-Display ទំហំ 87-inch និងអេក្រង់ខាងមុខងារអ្នករួមដំណើរកៅអីខាងមុខ ឬ Co-pilot ទំហំ 14.9-inch ផងដែរ។
Article image
ផ្នែកចំហៀងរបស់ Porsche Cayenne Electric 2026 ប្រើប្រាស់ដៃទ្វារស្តង់ដារធម្មតាទូទៅ មាន side skirt និង character line។ នៅខាងក្រោយឃើញមានបំពាក់នូវកន្ទុយត្រី small roof spoiler, អក្សរ Illuminated PORSCHE នៅលើរបាខាងក្រោយ និង retractable aerodynamic elements.. ជាដើម៕
ឡានអគ្គិសនី Porsche Cayenne 2026 មានកម្លាំង 1,156 សេះ ត្រៀមបង្ហាញខ្លួននៅ Beijing Auto Show 2026 ខាងមុខនេះហើយ