ស្វែងរកពួកយើង:

ឡានអគ្គិសនី Toyota bZ3X ចង្កូតស្តាំ បង្ហាញខ្លួននៅហុងកុង និងម៉ាកាវ តម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

01 តុលា 2025 08:22 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Toyota bZ3X ចង្កូតស្តាំ បានបង្ហាញខ្លួនជាផ្លូវការណ៌ និងមានដាក់លក់នៅទីក្រុងហុងកុង និងម៉ាកាវហើយ ដោយមានតម្លៃជាង 3 ម៉ឺនដុល្លារ ដែលខុសគ្នាពីរដងធៀបនឹងប្រទេសចិន។ ការបបង្ហាញវត្តមាន bZ3X នៅពេលនេះ គឺជាលើកដំបូងហើយសម្រាប់ឡានអគ្គិសនីរបស់ក្រុមហ៊ុន Toyota នៅលើដែនកោះរបស់ចិនទាំងពីរនេះ។ ឡានថ្មីនេះ មានការដាក់បង្ហាញនៅ Kowloon Bay flagship showroom នឹងមានតម្លៃ 259,000 ដុល្លារហុងកុង ដែលស្មើរនឹង 33,100 ដុល្លាអាមេរិក។
ជាមួយនិងការប្រកាសចេញនៅទីក្រុងហុងកុង និងម៉ាកាវនេះ ឡាន bZ3X គឺមានការប្រើប្រាស់នូវម៉ូទ័រ 150 kW និង 210 Nm ហើយនឹងមានអាគុយទំហំ 70.0 kWh lithium-iron-phosphate (LFP) ដែលសាកពេញម្តងអាចបើកបាន 565km តាមស្តង់ដារ NEDC។ ឡាននេះមានការទ្រទ្រង់នូវឆ្នាំងសាក CCS2 charging ជាមួយនិងកម្លាំង 6.6 kW នៅលើ AC និង 90 kW នៅលើ DC fast charging។
Article image
សូមជំរាបថា bz3X គឺជាប្រភេទរថយន្តទ្វា 5 និងមានទំហំ 4600/1850/1600 mm ហើយនឹងមានគម្លាតកង់មុខក្រោយប្រវែង 2765mm wheelbase។ រថយន្តនេះ គឺប្រភេទ FWD និងមានម៉ូទ័រមួយកម្លាំង 150kW ឬ 165kW រត់បានល្បឿន 160km/h។ ជាមួយវត្តមានម៉ូដែលថ្មីនេះ Toyota មានគោលដៅប្រជែងជាមួយរថយន្តអគ្គិសនីនៅលើទីផ្សារចិន ដោយបានបំពាក់នូវប្រព័ន្ធ lidar និងប្រព័ន្ធជំនួយការបើកបរ (ADAS) របស់ចិនថែមទៀតផង។
សម្រាប់ម៉ូដែល 520 Pro និង Pro+ ត្រូវបានក្រុមហ៊ុននេះធ្វើការភ្ជាប់ជាមួយនិង lidar ហើយនិង Robosense ក៏ដូចជា បច្ចេកវិទ្យាជំនួយការបើកបរ Momenta 5.0 assisted driving tech ខណៈដែលម៉ូដែល 610 Max ក៏មានការប្រើប្រាស់នូវ Lidar និង Momenta 5.0 ADAS ដូចគ្នា ប៉ុន្តែមានថែមទនូវជំនួយការបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Toyota ដែលគេស្គាល់ថា ទToyota Pilot driver assistance។
Article image
រថយន្តនេះមានការគាំទ្រដោយបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8155 ខណៈដែលម៉ូដែលថ្មីៗនេះ គឺមានការប្រើប្រាស់ឈីបថ្មី Snapdragon 8295 ហើយ។ សម្រាប់ប្រព័ន្ធ lidar នៅលើរថយន្តនេះ គឺមានការគាំទ្រដោយឈីប Nvidia Orin X មានកម្លាំង 254 TOPS។ ក្រុមហ៊ុន Toyota បានបញ្ជាក់ា bZ3X គឺជាម៉ូដែលដំបូងគេដែលចាប់ដៃជាមួយនិងក្រុមហ៊ុនចិន ហើយនឹងមានការតម្លើង lidar។ Toyota បន្តថា រថយន្តនេះមានការប្រើប្រាស់វត្ថុធាតុដើមនៅចិន 65% ដោយមានតែ 1% គឺមានការនាំចូលពីក្រៅ។ Toyota bZ3X គឺផលិតឡើយដោយ GAC និង Toyota។