ស្វែងរកពួកយើង:

ឡានអគ្គិសនី Toyota bZ5 SUV បង្ហាញវត្តមាននៅចិន ជាមួយនិងការបំពាក់អាគុយ និងម៉ូទ័ររបស់ BYD

ដោយ

Koun Jab Luffy

07 មិថុនា 2025 10:07 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា FAW-Toyota bZ5 ដែលជាឡានអគ្គិសនីសុទ្ធប្រភេទ SUV របស់ក្រុមហ៊ុនជប៉ុន Toyota នឹងមានការប្រកាសជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 10 ខែមិថុណាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់ពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះនៅ Tianjin។ ឡានអគ្គិសនីថ្មីនេះ គឺមានការប្រើប្រាស់នូវស្ថាបត្យកម្ម e-TNGA platform ដែលមានតម្លៃសមរម្យអាចប្រជែងបានជាមួយនិងដៃគូរនៅលើទីផ្សារចិន ដោក្រុមហ៊ុននេះមានការផ្តោតខ្លាំងទៅលើការបំពាក់នូវបច្ចេកវិទ្យាថ្មី ហើយនិងរត់បានចម្ងាយកាន់តែឆ្ងាយ។
ឡានអគ្គិសនី bZ5 នឹងបង្ហាញវត្តមានជាមួយជម្រើសច្រើនរួមមានដូចជា ម៉ូដែលរត់បានចម្ងាយ 550km តាមស្តង់ដារ CLTC មានតម្លៃក្រោម 130,000 យ៉ន់ ឬ 18,000 ដុល្លារ និងម៉ូដែល L2 advanced driving assistance trim រត់បានចម្ងាយ 550km ដូចគ្នា មានតម្លៃក្រោម 160,000 យ៉ន់ ឬ 22,200 ដុល្លារ និងមួយម៉ូដែលទៀតរត់បានចម្ងាយ 630km តាមស្តង់ដារ CLTC ក៏មានការដាក់លក់ដែរ តែមិនទាន់មានតម្លៃទេ។
Article image
ជាមួយនិងវត្តមាននៅលើទីផ្សារចិន ឡានអគ្គិសនី bZ5 នឹងមានការប្រើប្រាស់នូវអាគុយរបស់ក្រុមហ៊ុន BYD ។ ឡាននេះ ក៏មានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BYD ផងដែរ មានកម្លាំង 200kW (268 សេះ)។ និយាយពីការឌីស្សាញរូបរាងវិញ bZ5 គឺមានការឌីស្សាញផ្នែកខាងមុខដូចត្រីឆ្លាម “hammerhead shark” ទាំងខាងមុខ និងទាំងក្រាយមានស្តើង ហើយនិងមានដៃទ្វាលាក់ជិត។ ឡាននេះ មានប្រវែង 4780mm និងទទឹង 1866mm ហើយនិងកំពស់ 1510mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2880mm។ ឡាននេះប្រើប្រាស់នូវកង់ទំហំ 21 អ៊ីង។
Article image
និយាយពីការឌីស្សាញខាងក្នុងវិញ គឺមានអេក្រង់នៅកណ្តាលទំហំ 15.6-អ៊ីង ហើយនិងមានដំបូលកញ្ចក់ Panoramic sunroof ទំហំ  1.44 ម៉ែត្រ រួមនិងអំពូលខាងក្នុង 256 ពណ៌ ambient lighting ដែលអាចប្តូរបាន 4 “nap modes.” ព្រមទាំងពោងសុវត្ថិភាពដក់ទៅ 9 គ្រាប់។ នៅលើឡាននេះ មានមុខងារ Momenta 5.0 L2 urban advanced driving assistance system និងមានការគាំទ្រដោយសិនស័រ 33 គ្រាប់ ហើយនិងមុខងារជំនួយការបើកបរ និងមុខងារជំនួយការចូលចតផងដែរ។
Article image