ស្វែងរកពួកយើង:

ឡានអគ្គិសនី Xiaomi YU7 SUV ជិះបានចម្ងាយជាង 800km ដាក់លក់ជាមួយតម្លៃ 35,000 ដុល្លារ

ដោយ

Koun Jab Luffy

27 មិថុនា 2025 12:25 ថ្ងៃត្រង់

អាន 3 នាទី

Article image
ដូចការគ្រោងទុកនៅថ្ងៃទី 26 ខែមិថុនានេះ Xiaomi បានប្រកាសជាផ្លូវការណ៌នូវរថយន្តអគ្គិសនី SUV ម៉ូដែលដំបូង YU7 ដែលជាឡានជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្រុមហ៊ុននេះបានដាក់លក់ជាមួយតម្លៃ 253,500 យ៉ន់ដែលប្រហែកជា 35,000 ដុល្លារ។ ឡានអគ្គិសនីថ្មីនេះ គឺមានការបង្ហាញវត្តមានជាមួយនិង 3 ជម្រើស រួមមានដូចជា ម៉ូដែលស្តង់ដារ Standard, Pro និង Max ។ នៅពេលនេះឡានអគ្គិសនី YU7 ត្រូវបានក្រុមហ៊ុនដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ។
ជាមួយនិងវត្តមានឡាន SUV ថ្មីនេះ គឺមានការឌីស្សាញរូបរាងពិតជាទាក់ទាកខ្លាំងមែនទែន ដោយមានការបំពាក់នូវ fastback silhouette ជាមួយនិង aerodynamic design ដែលមានការរួមបញ្ចូលនូវ active grille shutters ហើយនិងដៃទ្វា hidden electric door handles រួមជាមួយរូបរាងតាមស្តង់ដារ 0.245 ថែមទៀតផង។ ឡានថ្មីនេះ នៅតែបន្តធ្វើការរចនាតាមរចនាបទ Modena EV platform ដែលមានប្រវែង 4,999mm ទទឹង 1,996mm និងកំពស់ 1,608 mm ហើយនិងមានគម្លាតកង់មុខក្រោយ 3,000mm។ ឡានអគ្គិសនីថ្មីនេះ មានការប្រើប្រាស់នូវកង់ 2 ជម្រើស គឺទំហំ 19 អ៊ីង និងទំហំ 21 អ៊ីង។
Article image
ឡានអគ្គិសនី YU7 នេះ មានជម្រើស 9 ពណ៌ ដូចបូករួមទាំង “Gemstone Green” ដែលជាពណ៌ផ្លូវការណ៌ផងដែរ។ សម្រាប់ខាងក្នុងគឺមានជម្រើសពណ៌ Turquoise Grey, Coral Orange, Twilight Blue និង Iris Purple។ គ្រប់ម៉ូដែល YU7 គឺមានការប្រើប្រាស់ប្រព័ន្ធសាកបញ្ចូលថាមពល Xiaomi 800V silicon carbide high-voltage architecture ហើយនឹងមានការប្រើប្រាស់នូវម៉ូទ័រ V6s Plus motors របស់ក្រុមហ៊ុនទៀតផង។
Article image
សម្រាប់ម៉ូដែល YU7 គឺមានការប្រើប្រាស់នូវ rear-wheel-drive model គឺមានម៉ូទ័រកម្លាំង 235kW គាំទ្រដោយអាគុយទំហំ 96.3kWh LFP battery អាចបង្កើតល្បឿនពី 0–100 km/h ប្រើប្រាស់ពេល 5.88 វិនាទី។ ចំពោះម៉ូដែល Pro គឺជាប្រភេទ Dual Motors សម្រាប់ AWD មានកម្លាំង 365kW អាចបង្កើតល្បឿន 0–100km/h ប្រើប្រាស់ពេលត្រឹមតែ 4.27 វិនាទី។ រីឯម៉ូដែល Max គឺមានការប្រើប្រាស់នូវ Dual Motors មានម៉ូទ័រកម្លាំង 508 kW ស្មើរនឹង 690សេះ និងមានកម្លាំងរមួល 866Nm មានសមត្ថភាពអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 3.23 វិនាទីប៉ុណ្ណោះ។ ឡាននេះ គឺមានការបសមត្ថភាពអាចរត់បានល្បឿន 253 km/h។ ឡាននេះ គឺប្រើប្រាស់ទំហំ 101.7 kWh NCM battery។
Article image
និយាយការបើកបរវិញឡានអគ្គិសនី YU7 ម៉ូដែលស្តង់ដារអាចរត់បាន 835 km (RWD) ម៉ូដែល Pro អាចរត់បាន 770 km ហើយនិងម៉ូដែល Max អាចរត់បាន 760km តាមស្តង់ដារ CLTC ដូចៗគ្នា។ បន្ថែមពីនេះ YU7 ក៏មានការទ្រទ្រង់ជាមួយនិង 5.2C ultra-fast charging ដែលសាកត្រឹមតែ 15 នាទីប៉ុណ្ណោះអាចរត់បានចម្ងាយ 620km។