ស្វែងរកពួកយើង:

ឡាន Avatr 12 Four-LiDAR Edition ស៊េរីឆ្នាំ 2026 នឹងចេញលក់ផ្លូវការណ៍នៅថ្ងៃទី 28 ខែតុលា សប្តាហ៍ក្រោយនេះ

ដោយ

Koun Jab Luffy

20 តុលា 2025 10:38 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនឡានអគ្គិសនី Avatr បានប្រកាសបើកទទួលការកក់មុនសម្រាប់ Avatr 12 ឆ្នាំ2026 ម៉ូដែល Four-LiDAR Edition។ ឡានអគ្គិសនីប្រភេទ mid-to-large-sized sedan ម៉ូដែលពិសេសស៊េរីឆ្នាំថ្មីនេះ នឹងចេញលក់ផ្លូវការណ៍នាថ្ងៃទី 28 ខែតុលា សប្តាហ៍ក្រោយនេះ នៅក្នុងប្រទេសចិន។ Avatr 12-2026 Four-LiDAR Edition ដ៏ទំនើបមួយនេះ បានបំពាក់មកជាមួយប្រព័ន្ធសែនស័រ LiDAR ប្រភេទ 96-line lidar មួយគ្រាប់នៅជាប់ជាមួយរបាំងការពារបាតខាងមុខ និងប្រភេទ high-precision solid-state lidars ចំនួន 3 គ្រាប់ផ្សេងទៀតស្ថិតនៅលើចំហៀងថ្ពាល់ខាងមុខសងខាង (front-fender) និងនៅលើរបាំងការពារគូទក្រោយ។
ប្រព័ន្ធសែនស័រ LiDAR កម្រិតខ្ពស់ទាំងបួនគ្រាប់នៅលើ Avatr 12 Four-LiDAR Edition ឆ្នាំ 2026 នេះ គឺគាំទ្រជាមួយនឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Huawei Qiankun ADS 4+ intelligent driving system។ ឡានអគ្គិសនី Avatr ស៊េរីថ្មីដ៏ទំនើបមួយនេះ មានភ្ជាប់មកជាមួយប្រព័ន្ធមុខងារពិសេសដូចជា Parking Valet Assist (VPD) 2.0, Vitality Wellness Cabin, In-situ Turn និង Master Drift Mode ផងដែរ។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Avatr 12 Four-LiDAR Edition ហាក់មកខុសពីម៉ូដែលឡាន Avatr មុនៗនេះទេ ជាមួយការឌីស្សាញផ្នែកខាងមុខជាមួយបណ្តុំអំពូល LED រចនាបែបបន្ទាត់ស្លីមរាងអក្សរ C និងអមដោយបន្ទាត់ LED ស្លីមខ្លីនៅពីលើ។
Article image
Avatr 12 Four-LiDAR Edition 2026 មានប្រវែងតួរខ្លួន 5,020mm/ ទទឹង 1,999mm/ កំពស់ 1,460mm (1,450mm) និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm រួមជាមួយនឹងការឌីស្សាញយ៉ាន់កង់ថ្មីហៅថា Swirl-blade។ ជាពិសេស Avatr បានផ្តល់នូវជម្រើសជូនអតិថិជនជាមួយនឹងការ Custom កញ្ចក់មើលក្រោយជាប្រភេទកញ្ចក់ធម្មតា ឬកញ្ចក់អេឡិចត្រូនិច បានថែមទៀតផង។ ចំនែកកន្ទុយ Spoiler ខាងក្រោយជាប្រភេទ Active retractable spoiler ដែលអាចបិទបើក និងកម្រិតកម្ពស់បានផងដែរ។
Article image
នៅផ្នែកកាប៊ីនខាងក្នុងមានបំពាក់នូវអេក្រង់ទ្រវែងជាប់នឹងដំបូលខាងមុខមានទំហំ 35.4-inch មានកម្រិតបង្ហាញ 4K ភ្ជាប់មកងារ remote screen។ ចំនែកនៅចំកណ្តាលមានបំពាក់អេក្រងកម្សាន្តមានទំហំ 15.6-inch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS Cockpit 5 របស់ Huawei។ ជាមួយគ្នានេះ នៅលើ Avatr 12 Four-LiDAR Edition 2026 មានភ្ជាប់នូវប្រព័ន្ធបណ្តាញសេវា 5G, ប្រព័ន្ធបញ្ជាដោយសំឡេង Four-zone voice recognition, មុខងារ Gesture control, facial recognition, បញ្ជាពីចម្ងាយដោយកម្មវិធីនៅលើស្មាតហ្វូន, ប្រព័ន្ធ in-car biological monitoring system និងប្រព័ន្ធសំឡេងម៉ាស៊ីនដូចឡានប្រើម៉ាស៊ីនជាដើម។ បន្ថែមពីនេះ Avatr 12 Four-LiDAR Edition 2026 នៅមានដំឡើងមកជាមួយ Speaker ម៉ាក Meridian ចំនួន 25 គ្រាប់ឯណោះ។
Article image
Avatr 12 Four-LiDAR Edition 2026 ផ្តល់ជូនទាំងជម្រើស EREV និង EV។ ដោយនៅលើម៉ូដែល EREV គាំទ្រដំណើរការដោយប្រព័ន្ធ Kunlun extended-range power system ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីនសាំង 1.5T Engine កម្លាំង 115kW ភ្ជាប់ដំណើរដោយម៉ូទ័រអេឡិចត្រូនិចមួយមានកម្លាំង 231kW និងមានកញ្ចប់ថ្មទំហំ 52kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 356km ហើយបើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចជិះបានចម្ងាយ 1,270km។
Article image
ចំនែកម៉ូដែលអគ្គិសនីសុទ្ធ ឬ EV វិញ មានជម្រើសប្រើម៉ូទ័រមួយ និងម៉ូទ័រពីរ។ ដោយម៉ូដែលប្រើម៉ូទ័រមួយភ្ជាប់នៅផ្នែកខាងក្រោយមានកម្លាំង 237kW (318hp) និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 755km។ ដោយឡែកសម្រាប់ម៉ូដែលប្រើម៉ូទ័រពីរបានបំពាក់បន្ថែមនូវម៉ូទ័រខាងមុខមួយទៀតដែលមានកម្លាំង 165kW ដែលសរុបកម្លាំងម៉ូទ័រទាំងពីរបញ្ចូលគ្នាស្មើរនឹង 402kW (539hp) ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 705km តាមស្តង់ដារវ៉ាស់ចម្ងាយ CLTC។ ទោះជាយ៉ាងណា Avatr មិនបានបង្ហើបតម្លៃរបស់ Avatr 12 Four-LiDAR Edition 2026 នៅឡើយទេ៕