
Deepal S09 ដែលជារថយន្តប្រភេទ EREV crossover ម៉ូដែលថ្មី របស់ក្រុមហ៊ុនផលិតរថយន្ត Changan ត្រូវបានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់ Li Auto L9 និង Aito M9។ តាមការបញ្ជាក់ក្នុងព័ត៌មាននេះ អោយដឹងថា រថយន្តនេះ នឹងមានដាក់លក់នៅក្នុងស្រុកនៅត្រីមាសទី 1 ឆ្នាំ 2025 នេះជាមួយតម្លៃចាប់ពី 350,000 យ៉ន់ ដែលប្រហែលជា 48,025 ដុល្លារ។
រថយន្ត Deepal S09 គឺមានការឌីស្សាញរូបរាងថ្មី មានតម្លៃធូជាងគេនៅក្នុងចំណោមគូប្រជែង ហើយនិងមានប្រវែងគម្លាងកង់មុខក្រោយ 3105mm មានការប្រើប្រាស់ថាមពល 362 kW (485 សេះ) ព្រមទាំងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Huawei OS ។ Deepal គឺជារថយន្ត NEV ដែលស្ថិតថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Changan Group។ ក្រុមហ៊ុននេះ ត្រូវបានបើកសម្ពោធជាផ្លូវការណ៌កាលពីឆ្នាំ 2022។ រយៈពេល 3 ឆ្នាំមកនេះ ក្រុមហ៊ុននេះ បានប្រកាសចេញនូវរថយន្តចំនួន 5 ម៉ូដែលរួចមកហើយ ក្នុងនោះមានដូចជា L07 និងSL03 sedans, S05 និង S07 crossovers ហើយនិង G318 off-road SUV។ នៅថ្ងៃនេះ Deepal S09 flagship SUV ត្រូវបានប្រកាសបញ្ចូលជាសមាជិកបន្ថែមហើយនិងដាក់លក់នៅលើទីផ្សារនៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។

សូមជំរាបថា Deepal S09 គឺមានភាពស្រដៀងគ្នានឹង Li Auto L9 នឹងមានការបំពាក់នូវអេក្រង់ទ្រវែងដែលលាតពីផ្នែកកណ្តាលទៅដល់ផ្នែកខាងមុខកៅអីអ្នករួមដំណើរការខាងមុខ ហើយសម្រាប់ដៃចង្កូតវិញ មានការរចនាជារាងអក្សរ D ដែលមានបីកាំ ឬ D-shaped three-spoke flat-bottom steering wheel ប្រហាក់ប្រហែលគ្នានឹងម៉ូដែល Deepal S05 អញ្ចឹង។ ចំពោះផ្នែកកណ្តាល (Center Console) របស់ Deepal S09 គឺអាចរំកឹលពីចន្លោះកៅអីខាងមុខទៅកៅអីជួរទីពីរបាន។ ហើយនៅខាងមុខ Center Console គឺមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ និងមានកន្លែងដាកកែវស្រា ឬកែវទឹកចំនួនពីរកន្លែងផងដែរ។
បន្ថែមពីនេះ នៅក្នុង Deepal S09 ក៏មានទូរទឹកកកដែលគាំទ្រមុខងារក្តៅត្រជាក់ដែលមានកម្រិតសីតុណ្ហភាពចន្លោះពី -6°C និង 50°C ហើយអាចផ្ទុកចំណុះបាន 10-លីត្រ។ រថយន្ត Flagship SUV ស៊េរីថ្មីនេះ បំពាក់កៅអីពីរជួរស្មើរនឹង 6 កៅអី រីនៅខាងក្រោយកៅអីជួរមុខក៏មានភ្ជាប់កូនតុតូចសម្រាប់អ្នកអង្គុយនៅកៅអីទីពីរប្រើសម្រាប់ការដាក់របស់របរប្រើប្រាស់ថែមទៀតផង។ ក្នុងរូបភាពបង្ហាញថានៅលើអេក្រង់ខាងក្នុងរបស់ Deepal S09 គឺប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ Huawei ហើយរថយន្តនេះ ក៏នឹងមានបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor ដែលអាចបញ្ជាក់បានថា Deepal S09 ក៏នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយបើកបរ Qiankun ADS 3.0 assisted driving system របស់ Huawei ផងដែរ។

Deepal S09 មានតែជម្រើស EREV តែមួយប៉ុណ្ណោះ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រពីរ។ រថយន្ត Flagship SUV ស៊េរីថ្មីនេះ នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យា Deepal Super Range Extension 2.0 technology ដែលដំណើរការនៅលើម៉ាស៊ីន JL469ZQ1 Blue Whale HE1.5T hybrid engine ដែលអាចផលិតថាមពលបាន 110kW។

សម្រាប់ប្រព័ន្ធម៉ូទ័រវិញ គឺនឹងប្រើស៊េរី ATDM02 electric motor កំលាំងនៅផ្នែកខាងក្រោយអាចផលិតកំលាំង 231kW ខណៈម៉ូដែលប្រើម៉ូទ័រពីរនឹងបំពាក់បន្ថែមម៉ូទ័រខាងមុខមួយទៀតមានកំលាំង 131kW ស៊េរី AYDM01 electric motor។ Deepal S09 ទាំងពីរជម្រើសម៉ូដែលអាចជាន់ល្បឿន Top Speed ដល់ 205km/h។ សម្រាប់កញ្ចប់ថ្មវិញអាចនឹងប្រើស៊េរី lithium iron phosphate batteries របស់ក្រុមហ៊ុន CATL។ បើតាមប្រភពព័ត៌មានបង្ហើបថា កញ្ចប់ថ្មរបស់ Deepal S09 អាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 170km ឬ 180km នៅពេលសាកភ្លើងមួយពេញម្តង៕
