ស្វែងរកពួកយើង:

ឡាន Lexus LX 700h ប្រើម៉ាស៊ីន Hybrid ដាក់លក់នៅខ្មែរតម្លៃជាង $27 ម៉ឹនដុល្លារ

ដោយ

Koun Jab Luffy

06 មីនា 2025 01:10 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Lexus Cambodia បានដាក់សម្ភោធន៍ជាផ្លូវការ នូវកំពូល SUV ប្រណីត Lexus LX 700h ដែលប្រើម៉ាស៊ីន Hybrid ជាលើកដំបូងបង្អស់ ក្នុងត្រកូល LX ហើយវាត្រូវបានដាក់លក់ក្នុង តម្លៃចាប់ពីខ្ទង់ $275,000 សម្រាប់ LX 700h F-SPORT 5 កៅអី និង តម្លៃ $310,000 សម្រាប់ LX 700h VIP 4 កៅអី។
អ្វីដែលធ្វើឲ្យ Lexus LX 700h លេចធ្លោលើសពីម៉ូដែលផ្សេង គឺសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់វា ជាពិសេសគឺប្រព័ន្ធ Hybrid Parallel ដែលរចនាថ្មី។ ប្រព័ន្ធ Hybrid Parallel  ថ្មីនេះ​ មានដាក់បញ្ចូលនូវឧបករណ៍បម្លែងថាមពលពីម៉ូទ័រអគ្គិសនី រួមជាមួយនឹងអំប្រ៉ាយ៉ា នៅចន្លោះម៉ាស៊ីន និងប្រអប់លេខ ដែលការរៀបចំបែបនេះ អាចរក្សាបាននូវចំណុចពិសេស ដូចជា ការបើកបរប៉ុងពីរ (4WD) ដ៏ពេញលេញ ហើយប្រព័ន្ធថ្មីនេះ ក៏អាចគ្រប់គ្រងបានយ៉ាងវៃឆ្លាត លើការប្ដូរការបើកបរពីការប្រើអគ្គិសនីសុទ្ធ និងការប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធ ដែលវាអាចផ្លាស់ប្ដូរទៅតាមស្ថានភាពផ្លូវជាក់ស្ដែង។
ប្រព័ន្ធ Hybrid ប្រភេទ Parallel  លើ Lexus LX 700h រួមផ្សំដោយម៉ាស៊ីនចំហេះក្នុង 6 ស៊ីឡាំង ចំណុះ 3.5 លីត្រ ប្រភេទ Twin Turbo អមជាមួយប្រអប់លេខស្វ័យប្រវត្តិប្រភេទ Direct Shift 10 វគ្គ ព្រមជាមួយនឹងម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចផលិតកម្លាំងបានសរុប 457 HP ជាមួយកម្លាំងរង្វិល 650 NM។
Article image
ប្រព័ន្ធ Hybrid នេះមិនត្រឹមតែអាចផ្ដល់ជូនថាមពលដ៏ខ្លាំងក្លានោះទេ ព្រមទាំងសន្សំសំចៃថែមទៀតផង។ ជាក់ស្ដែង Lexus LX 700h ឆ្នាំ 2025 មានកម្រិតប្រើប្រេងប្រមាណ 10L/100KM ជាកម្រិតប្រើប្រាស់ដ៏សន្សំសំចៃមួយ ដែលនឹងក្លាយជាស្តង់ដារថ្មីសម្រាប់រថយន្ត SUV ប្រណីតប្រភេទ Hybrid។
ម៉ាស៊ីន Twin Turbo របស់រថយន្តនេះបានឌីហ្សាញឡើងទាំងសម្រាប់ទការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរលើផ្លូវពិបាក អាចបង្កើនសន្ទុះបានដោយរលូន និងច្បាស់លាស់ ធានាបានថាអ្នកបើកបរអាចគ្រប់គ្រងថាមពលបានយ៉ាងល្អ។ សូមបញ្ជាក់ថា Lexus LX 700h ឆ្នាំ 2025 ក៏បានបំពាក់មកជាមួយនូវ ប្រព័ន្ធសុវត្ថិភាព Lexus Safety System + 3.0 ដែលក្នុងនោះមានមុខងារជាច្រើន ដូចជា៖
Article image
មុខងារទប់ស្កាត់ការប៉ះទង្គិច Pre-Collision System (PCS) ជាមួយមុខងារចាប់សញ្ញាអ្នកថ្មើរជើង
មុខងារកំណត់ល្បឿនស្វ័យប្រវត្តិ All-speed Dynamic Radar Cruise Control
មុខងារជូនដំណឹងពីគន្លងផ្លូវ Lane Departure Alert ជាមួយមុខងារជំនួយចង្កូតរថយន្ត Steering Assist
មុខងារជំនួយស្លាកសញ្ញាដងផ្លូវ Road Sign Assist
មុខងារភ្លើងហ្វាវៃឆ្លាត Intelligent High Beams
និង មុខងារជំនួយការបើកបរ Proactive Driving Assist ផងដែរ
ឡាន Lexus LX 700h ប្រើម៉ាស៊ីន Hybrid ដាក់លក់នៅខ្មែរតម្លៃជាង $27 ម៉ឹនដុល្លារ