ស្វែងរកពួកយើង:

ឡាន Maextro S800 គូរប្រជែងរបស់ Mercedes-Benz Maybach S-Class បង្ហាញខ្លួនជាផ្លូវការនៅចិនហើយ

ដោយ

Koun Jab Luffy

21 កុម្ភៈ 2025 11:13 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅពេលនេះ Maextro S800 ដែលជារថយន្តប្រណិត បានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដែលនេះ គឺជាម៉ូដែលថ្មី នឹងមកប្រជែងជាមួយនិង Mercedes-Benz Maybach S-Class របស់អាល្លឺម៉ង់។ រថយន្ត S800 មានជម្រើសអគ្គីសនីសុទ្ធ និង range-extended powertrain options មានការបំពាក់នូវសិនស័រ 32 ADAS និងមានតួខ្លួនវែងប្រវែង 5480mm ហើយនឹងមានការប្រើប្រាស់នូវម៉ូទ័រកម្លាំង 635kW (852 សេះ)។ រថយន្តនេះ នឹងមានលក់នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពី 1 លាន ទៅ  1.5 លានយ៉ន់ ដែលប្រហែល 136K យ៉ន ទៅ 205K យ៉ន់ ហើយនឹងមានការប្រើប្រាស់នូវឆ្នាំងសាកកម្រិត 6C charging ថែមទៀតផង។
Maextro គឺជាម៉ាកយីហោថ្មីមួយ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Huawei សហការជាមួយនឹង ex-Nio ហើយនិងផលិតនៅរោងចក្ររបស់ JAC។ សម្រាប់ភាពជាដៃគូរនេះ JAC គឺជាអ្នកទទួលខុសត្រូវទៅលើការស្រាវជ្រាវអភិវឌ្ឍ និងការផលិត ខណៈដែល Huawei ជាអ្នកទទួលខុសត្រូវទៅលើផ្នែក Software។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏ជាអ្នកទទួលខុសត្រូវលើការលក់រថយន្ត Mextro នេះ នៅហាងលក់ HIMA (Harmony Intelligence Alliance) របស់ Huawei ទូទាំងប្រទេសចិនផងដែរ។ រថយន្ត S800 គឺជាម៉ូដែល full-size NEV sedan ដំបូងរបស់ Maextro។
Article image
Maextro S800 គឺជាម៉ូដែលដំបូងដែលដំណើរការនៅលើស្ថាតត្យកម្មថ្មីរបស់ Huawei ដែលមានឈ្មោះថា “Tuling Longxing.”។ រថយន្តនេះមានការអាប់ដែតខ្លាំងទៅលើប្រព័ន្ធបើកបរស្វ័យប្រវត្តិ ហើយនឹងមានការទ្រទ្រង់ជាមួយនូវជម្រើសម៉ូទ័រច្រើនប្រភេទ មានចាប់ពី Dual Motors, Three Motors និង Four motor ហើយនឹងមានកម្លាំងចាប់ពី 480 សេះ ដល់ 1300 សេះ។ រថយន្តប្រណិតជំនាន់ថ្មី Maextro S800 មានទម្ងន់ 3-3.8 តោន។
Article image
សម្រាប់ EREV របស់ Maextro S800 គឺមានការទ្រទ្រង់នូវកម្លាំងសាក 800V high-voltage system គាំទ្រនូវកម្លាំងសាក 6C charging។ Maextro S800 EREV បំពាក់នូវថាមពលអាគុយ 65kWh ដែលអាចសាកជាមួយកម្លាំង 390kW។ និយាយពីការសាកបញ្ចូលថាមពលថ្មចាប់ពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 10.5 នាទីប៉ុណ្ណោះ។ Maextro S800 មានជម្រើសពីរពណ៌ និងមានកង់ទំហំ 20-អ៊ីង ហើយនឹងមានការប្រើប្រាស់នូវសិនស័រ LiDAR នៅលើដំបូល។ រថយន្តនេះមានទំហំ 5480/2000/1536mm និងមានគម្លាតកង់ 3370mm។
Article image
Maextro S800 មានជម្រើស BEV (battery electric vehicle) និង EREV (extended-range electric vehicle)។ សម្រាប់ BEV គឺមានម៉ូទ័រ 3 ដែកមានកម្លាំងសរុប 635kW (852 សេះ)។ ចំពោះ EREV វិញ គឺមានជម្រើស Dual-motor 4WD មានកម្លាំង 390 kW (523 សេះ) និងមានម៉ាស៊ីនចំណុះ 1.5-liter ។   Maextro S800 នឹងមានលក់នៅលើទីផ្សារចិននាខែឧសភាខាងមុខជាមួយតម្លៃចាប់ពី 1 លាន ទៅ  1.5 លានយ៉ន់ ដែលប្រហែល 136K យ៉ន ទៅ 205K យ៉ន់ ហើយនឹងមានការប្រើប្រាស់នូវឆ្នាំងសាកកម្រិត 6C charging ថែមទៀតផង។
ឡាន Maextro S800 គូរប្រជែងរបស់ Mercedes-Benz Maybach S-Class បង្ហាញខ្លួនជាផ្លូវការនៅចិនហើយ