ស្វែងរកពួកយើង:

ឡាន Mercedes S-Class 2027 ចេញហើយ អាប់ដេតកាន់តែប្រណីត និងថែមជម្រើសម៉ាស៊ីន V8

ដោយ

Koun Jab Luffy

05 កុម្ភៈ 2026 07:50 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Mercedes S-Class ស៊េរីឆ្នាំ 2027 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ដោយទទួលបានការអាប់ដេតកាន់តែប្រណីត ជាងមុនទៅទៀត។ Mercedes S-Class ឆ្នាំ 2027 ផ្តល់ជម្រើសម៉ាស៊ីនជាច្រើន រួមទាំងម៉ាស៊ីន V8 ផងដែរ៖
•ទី 1 ម៉ាស៊ីន Mild-Hybrid ចំណុះ 4.0L Twin-turbo V8 មានកម្លាំង 530 HP និង កម្លាំងរមួល 750 NM
•ទី 2 ម៉ាស៊ីនសាំង ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង មានកម្លាំង 376 HP និង កម្លាំង 443 HP
•ទី 3 ម៉ាស៊ីនម៉ាស៊ូត ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង មានកម្លាំង 309 HP និង កម្លាំង 362 HP
•ទី 4 ម៉ាស៊ីន Plug-in Hybrid ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង ប្រើម៉ូទ័រអគ្គិសនី 1 និង កញ្ចប់អាគុយទំហំ 22 kWh មានកម្លាំងសរុប 429 HP និង កម្លាំងរមួល 680 NM ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 118 KM
•និង ទី 5 ម៉ាស៊ីន Plug-in Hybrid ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង ប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំងសរុប 577 HP និង កម្លាំងរមួល 750 NM ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 103 KM
Article image
គួរឲ្យដឹងថា សម្រាប់ស៊េរីឆ្នាំ 2027 នេះ S-Class ទទួលបានការអាប់ដេតថ្មីច្រើនជាង 50% ជាពិសេសនោះគឺ បានបំពាក់ប៉ាណាមុខធំជាងមុន 20% ហើយអាចបញ្ចេញភ្លើងភ្លឺទៀតផង អមដោយសំណុំចង្កៀងមុខ និងស្តុបក្រោយថ្មី ផងដែរ។
Article image
មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតកាងមុខ, កាងចំហៀង, យ៉ាន់កង់ទំហំ 21 អ៊ីញថ្មី, ដៃចង្កូតរចនារាងអក្សរ D និង អាប់ដេតកាប៊ីនខាងក្នុងយ៉ាងចាស់ដៃ ដោយក្នុងនោះរួមមាន ការបំពាក់កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ, អេក្រង់កម្សាន្ត ទំហំ 14.4 អ៉ីញ, អេក្រង់សម្រាប់អ្នកដំណើរ ទំហំ 12.3 អ៉ីញ, កន្លែងសាកថ្មទូរសព្ទឥតខ្សែចំនួន 2 និង កន្លែងដាក់កែវទឹក មានភ្លើងបំភ្លឺ ទៀតផង។
Article image
រឹតតែពិសេសទៅទៀតនោះ S-Class 2027 បានបំពាក់ប្រព័ន្ធ MBUX Virtual Assistant ដែលមានជំនួយការ AI ពឹងផ្អែកពី ChatGPT4o និង Microsoft Bing Search ដើម្បីសម្រួលដល់អ្នកបើកបរ ផងដែរ អមដោយ Speaker ប្រភេទ 4D សរុបដល់ 39 គ្រាប់ និង អេក្រង់កម្សាន្តផ្នែកខាងក្រោយ ទំហំ 13.1 អ៉ីញ ទៀតផង៕
ឡាន Mercedes S-Class 2027 ចេញហើយ អាប់ដេតកាន់តែប្រណីត និងថែមជម្រើសម៉ាស៊ីន V8