ស្វែងរកពួកយើង:

ឡាន PHEV SUV ជំនាន់ថ្មី Zeekr 9S នឹងមកផ្លូវការណ៍នៅដើមឆ្នាំ 2026 ជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

30 ធ្នូ 2025 07:24 ព្រឹក

អាន 3 នាទី

Article image
Zeekr ដែលជាម៉ាករថយន្តស្ថិតនៅក្រោមដំបូលរបស់ Geely Group ត្រៀមធ្វើការប្រកាសចេញលក់ឡាន Plug-in-hybrid SUV ជំនាន់ថ្មីរបស់ខ្លួននៅក្នុងត្រីមាសដំបូងនៃឆ្នាំ 2026 ខាងមុខនេះ។ ឡាន PHEV ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងចេញលក់
ដោយពាក់ស្លាកឈ្មោះថា Zeekr 9S PHEV ដែលតាមព័ត៌មានចចាមអារាមនាពេលកន្លងមកត្រូវបានគេហៅថា Zeekr 8X។
Zeekr 9S ទំនងជានឹងប្រកាសចេញលក់ផ្លូវការណ៍នៅក្នុងខែមករា ឆ្នាំ 2026 ហើយអាចមានតម្លៃចាប់ពីខ្ទង់ $64,025 នៅទីផ្សារប្រទេសចិន។ Zeekr 9S PHEV ត្រូវបានគេដឹងថាជាប្រភេទរថយន្ត SUV ដែលមានទំហំតូចជាង និងការឌីស្សាញបែបស្ព័រជាងម៉ូដែល Zeekr 9X បច្ចុប្បន្ន។
ឡាន PHEV ជំនាន់ថ្មីនេះ ក៏នឹងនៅរក្សាទម្រង់រចនាបថដោយប្រើប្រាស់ភាសាឌីស្សាញដូចរថយន្ត SUV ទូទៅរបស់ក្រុមហ៊ុនដែរ។ ដោយផ្នែកខាងមុខត្រូវបានឌីស្សាញជាមួយនឹងផ្ទាំងប៉ាណាធំ ជាមួយចង្កៀនប្រភេទ two-story headlights ប្រើយ៉ាន់កងកាំរាយពណ៌ខ្មៅ និងមានសែនស័រ LiDAR នៅលើដំបូលជាដើម។ ក្នុងរូបភាពក៏បានបង្ហាញថា Zeekr 9S PHEV គឺរក្សាការប្រើប្រាស់ដៃទ្វារ និងកញ្ចក់មើលក្រោយឆ្វេងស្តាំធម្មតាដូចនឹងរថយន្តស៊េរីមុនៗដែរ។ ចំនែកផ្នែកទ្វារក្រោយវិញត្រូវបានឌីស្សាញឡើងបែប Split tailgate ជាមួយបណ្តុំចង្កៀងរចនាជាបន្ទាត់អូសកាត់ពីម្ខាងទៅម្ខាង taillight strip ក៏ដូចជាភ្លើងនៅលើកន្ទុយ Spoiler ផងដែរ។
Article image
ផ្នែកខាងក្នុងឃើញមានការឌីស្សាញដៃចង្កូតជាប្រភេទ three-spoke steering ជាមួយចង្កឹះលេខនៅខាងក្រោយ។ ចំនែកស្នូលកណ្តាលមានការឌីស្សាញប្រហាក់ប្រហែលនឹងរថយន្ត Porsche Cayenne vibes ដែរ ដោយក្នុងនោះមានបង្កាន់ដៃកោងសងខាង two curved grab handles រិឯការបើកទ្វារអាចនឹងប្រើប្រាស់ប៊ូតុងសែនស័រចុងបញ្ជា។ Zeekr 9S PHEV នឹងដំឡើងមកជាមួយជម្រើសកៅអី 6 ដែលរៀបជាបីជួរ ឬ 2x2x2 Layout ហើយក៏នឹងមានជម្រើសម៉ូដែល 5-កៅអីផងដែរ។
Article image
Zeekr 9S PHEV នឹងបំពាក់ប្រព័ន្ធPowertrain ដូចគ្នានឹងម៉ូដែល Zeekr 9X SUV បច្ចុប្បន្នដែរ។ សម្រាប់ជម្រើសម៉ូដែល Entry-level 9X SUV បំពាក់ម៉ាស៊ីន 2.0-Litre turbocharged ជាមួយម៉ូទ័រអគ្គិសនីពីរអាចផលិតកម្លាំង បាន 660kW (885hp) ព្រមជាមួយជម្រើសកញ្ចប់ថ្មពីរទំហំ គឺ 55kWh ឬ 70kWh។ ចំនែកម៉ូដែល Top-trim 9X SUV គឺបំពាក់ម៉ាស៊ីន Hybrid ទំហំ 2.0-litre turbocharged ដូច ប៉ុន្តែបំពាក់ម៉ូទ័រ e-Motor ចំនួន 3 មានកម្លាំងសរុប 1,030kW ឬ 1,381hp។
Article image
បន្ថែមពីនេះ Zeekr 9S PHEV SUV ក៏នឹងប្រើប្រាស់នូវប្រព័ន្ធប៉ូមប្រភេទ dual-chamber air suspension និងប្រព័ន្ធ active 48V anti-roll bar ដូចគ្នានឹង Zeekr 9X ផងដែរ។ Zeekr 9S PHEV ត្រៀមចេញលក់នៅទីផ្សារប្រទេសចិននាខែមករា ឆ្នាំ 2026 ខាងមុខនេះ ជាមួយតម្លៃខ្ទង់ចាប់ពី $64,025 ឡើងទៅ ដែលតម្លៃនេះ គឺធូរថ្លៃជាងម៉ូដែល Zeekr 9X Large-Plug-in-Hybrid SUV បច្ចុប្បន្នដែលមានតម្លៃចាប់ពីខ្ទង់ $66,290 ដល់ $85,350។ យោងតាមទិន្នន័យពី China EV DataTracker គិតចាប់ពីខែកញ្ញា ដល់ ខែវិច្ឆិកា ឆ្នាំ 2025 មានរថយន្ត Zeekr 9X SUV ចំនួន 12,569 គ្រឿងបាននាំទៅប្រគល់ជូនដល់ដៃអតិថិជន៕
Article image