ស្វែងរកពួកយើង:

អតីត CMO របស់ AVATR និយាយថា 2024 គឺជាឆ្នាំដ៏ពិបាកសម្រាប់ក្រុមហ៊ុនរថយន្តស្វ័យប្រវត្តិលើកលែងតែ Huawei និង BYD

ដោយ

Koun Jab Luffy

06 មករា 2025 09:16 ព្រឹក

អាន 2 នាទី

Article image
លោក Li Pengcheng ដែលជាអតីត CMO របស់ក្រុមហ៊ុន AVATR ថ្មីៗនេះ បានចែករំលែកនូវការបង្ហោះសារមួយនៅលើ Weibo ដោយបាននិយាយថា ឆ្នាំ 2024 គឺជាឆ្នាំដ៏ពិបាកសម្រាប់ក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិជាច្រើនលើកលែងតែក្រុមហ៊ុន Huawei, Xiaomi និង BYD តែប៉ុណ្ណោះដែលមិនមានផលប៉ះពាល់។ ក្រុមហ៊ុនទាំង 3 នេះទទួលបាននូវចំណាត់ថ្នាក់ល្អនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសចិន។
លោក Li Pengcheng បានអះអាងថា សម្រាប់ឆ្នាំ 2024 គឺជាពេលវេលាដ៏ងងឹតបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ខណៈដែលក្រុមហ៊ុន Huawei, Xiaomi និង BYD មានការអភិវឌ្ឍផ្ទាល់ខ្លួននៅក្នុងវិស័យរថយន្តស្វ័យប្រវត្តិ ដែលបានក្រុមហ៊ុននេះ ទទួលបាននូវលទ្ធផលល្អ ហើយមិនមានការរងគ្រោះនៅក្នុងស្ថានភាពនេះទេ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត គឺមានស្ថានភាពលំបាកដោយសារតែការខាតបង់របស់ខ្លួន។
Article image
លោក Li បានបង្ហាញនូវការជឿជាក់ថា ក្រុមហ៊ុនភាគច្រើនដែលពឹងផ្អែកទៅលើវិធីសាស្រ្តបែបប្រពៃណីនោះមិនត្រឹមតែបញ្ចេញរថយន្តដែលមានតម្លៃថ្លៃនោះទេ ប៉ុន្តែក្រុមហ៊ុនទាំងនេះ ក៏មិនទទួលបាននូវលទ្ធផលល្អនោះទេ។ អតីត CMO របស់ក្រុមហ៊ុន AVATR បាននិយាយថា ក្រុមហ៊ុន Huawei, BYD និង Xiaomi បានប្រើប្រាស់នូវវិធីសាស្រ្តទីផ្សារកម្រិតខ្ពស់ក្នុងឆ្នាំ 2024 ប្រៀបធឿបជាមួយនឹងក្រុមហ៊ុនរថយន្តស្វ័យប្រវត្តិផ្សេងទៀត។ ក្រៅពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងផលិតផលជាច្រើនដ៏សម្បូរបែបនោះ ក្រុមហ៊ុនទាំងនេះក៏ផ្តល់នូវប្រូម៉ូសិនអស្ចារ្យជាច្រើនទៀតផងដែរ សម្រាប់អតិថិជនរបស់ខ្លួន។
គាត់បានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិជាច្រើនរបស់ចិនអាចធ្វើការ live-streaming នៅក្នុងអំឡុងពេលនៃការប្រកាសបង្ហាញនូវផលិតផលថ្មីនេះដែលធ្វើអោយមានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារ។ បន្ថែមពីនេះការប្រើប្រាស់វិធីសាស្រ្តថ្មីនេះ អាចជម្រុញនូវការផ្សព្វផ្សាយផលិតផលជាច្រើនដែលមានការចំណាយតិចបំផុត។
Article image
បើមើលទៅលើរថយន្តស៊េរីថ្មី AITO ជាច្រើនម៉ូឌែលបំពាក់នូវ HarmonyOS បានបំពាក់នូវមុខងារកំពូលៗជាច្រើននៅក្នុងឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិន និងបំពាក់នូវ hardware ដ៏ខ្លាំងក្លាថែមទៀត។ ក្រុមហ៊ុន Huawei ពេលនេះ ក៏បានចាប់ផ្តើមទាក់ទាញទីផ្សាររថយន្តប្រណិតជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួនដ៏សម្បូរបែប៕