ស្វែងរកពួកយើង:

អស់ពីទូរស័ព្ទ! ពេលនេះ Caviar បញ្ចេញមនុស្សយន្តស្លៀកសម្លៀកបំពាក់មាសដ៏ប្រណិតបំផុតរបស់ពិភពលោកវិញម្តង!

ដោយ

Koun Jab Luffy

23 មករា 2026 09:26 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Caviar ទើបតែប្រកាសចេញនូវមនុស្សយន្ត (robot) Aladdin ជំនាន់ថ្មីរបស់ខ្លួន ដែលមានការឌីស្សាញចេញពី Unitree G1 humanoid platform ដោយបានធ្វើការស្លៀកសម្លៀកបំពាក់មាសពោរពេញដោយភាពប្រណិតបំផុត។ មនុស្សយន្តនេះ គឺមានការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងរចនាបទដកស្រង់ចេញពីវប្បធម៌របស់អារ៉ាប់ និងសិល្បៈរបស់អ៊ីស្លាម ដែលមានការបង្ហាញនូវការបញ្ចូលគ្នានៃមនុស្សយន្តនិងផ្នែកសិប្បកម្ម។
ទៅលើគម្រោងនៃ Aladdin នេះ គឺមិនទាន់មានការចេញផ្សាយសម្រាប់ទីផ្សារធំនៅឡើយទេ។ តាមប្រភពខាងលើនេះ និយាយថា ក្រុមហ៊ុន Caviar មានបំណងបញ្ចេញនូវមនុស្សយន្តនេះ ទៅតាមតម្រូវការជាក់ស្តែងប៉ុណ្ណោះ។ មនុស្សយន្តនីមួយៗ គឺត្រូវមានការតុបតែងដោយដៃ (សិប្បកម្ម) ដ៏ប្រណិតដែលមានការប្រើប្រាស់នូវមាស និងការដាំត្បូងប្រណិតថែមទៀតផង។ សម្រាប់ការឌីស្សាញ និងការលម្អរនោះ គឺធ្វើត្រាប់តាមពិធីនៃការស្លៀកពាក់នៃក្រុមអភិជនអារ៉ាប់នៅក្នុងប្រវត្តិសាស្ត្រផងដែរ។
Article image
ក្រុមហ៊ុននេះ បានចាត់ទុកគម្រោង Aladdin នេះ គឺជាមនុស្សយន្តដ៏ប្រណិតដំបូងបំផុតរបស់ពិភពលោក។ នៅលើមនុស្សយន្តនេះ គឺដំនើរការនូវ Unitree G1 platform ដែលមានមុខងារ 23 degrees freedom, dynamic stabilization, advanced actuators និងកម្ពស់ដល់ទៅ 130cm ជាមួយនឹងទម្ងន់ 35Kg ។ សម្រាប់រ៉ូបូតនេះអាចដើរ ធ្វើកាយវិការ និងមានចលនាដូចធម្មជាតិ។
Article image
ក្រុមហ៊ុន Caviar មិនទាន់ប្រកាសអំពីតម្លៃ និងកាលបរិច្ឆេទនៃការលក់ទៅលើមនុស្សយន្តនេះនៅឡើយទេ។ ប៉ុន្តែអតិថិជនអាចធ្វើការស្នើទិញបានទៅលើគម្រោងនៃមនុស្សយន្ត Aladdin នេះ ជាមួយនឹងប្រណិតភាពខ្ពស់បំផុត។ រ៉ូបូតនេះ បង្ហាញអំពីអនាគតនៃបច្ចេកវិទ្យាកម្រិតខ្ពស់ (high-end tech) និងតួនាទីនៃវប្បធម៌ក្នុងការបង្កើតនូវសិល្បៈ និងសោភ័ណភាពនៃរ៉ូបូតនេះ៕