
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា Samsung Galaxy S24 Ultra បានឈរនៅលើតារាង DXOMARK ទៅលើការតេស្តគុណភាពអេក្រង់។ ការតេស្តទៅលើអេក្រង់នេះ គឺបានបង្ហាញថា អេក្រង់របស់កំពូលស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់ជាងស្មាតហ្វូន Google Pixel 8 Pro ហើយនិងស្មាតហ្វូន iPhone 15 Pro Max ថែមទៀត ផង។
ជាមួយគ្នានេះ ក៏មានការបន្ថែមថា បច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេញវិទ្យាយក្សកូរ៉េខាងត្បូង នេះ មានសមត្ថភាពខ្ពស់ជាងជំនាន់ផងដែរ។ ទាក់ទងព័ត៌មានថ្មីនេះ DXOMARK បានធ្វើតេស្តជាច្រើនទៅលើ អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Ultra។ ស្ថាប័នខាងលើនេះ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្ត នេះ គឺបានធ្វើឡើងដោយយកចិត្តទុកដាក់ ដើម្បីបង្ហាញអោញច្បាស់អំពីភាពត្រឹមត្រូវរបស់អេក្រង់។

នៅលើបញ្ជី DXOMARK បានបង្ហាញថា Samsung Galaxy S24 Ultra ទទួលបាននូវពិន្ទុ 155 ដែលឈរនៅពីលើ ស្មាតហ្វូន Google Pixel 8 Pro និង Pixel 8 ដែលមានពិន្ទុទាបជាងតែ 1 ប៉ុណ្ណោះ។ សម្រាប់ iPhone 15 Pro Max ដែលជាគូរប្រជែងរបស់ Samsung Galaxy S24 Ultra គឺឈរនៅលេខ 3 ដោយទទួលបាននូវពិន្ទុ 149។ DXOMARK បានបន្តបង្ហាញថា អេក្រង់របស់ Samsung Galaxy S24 Ultra គឺមានការផ្តល់នូវគុណភាពខ្ពស់ ទៅលើការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃថែមទៀតផង។ អេក្រង់នេះមានពន្លឺ 2,600nits peak brightness។ អេក្រង់នេះទទួលបានពិន្ទុ 161 ទៅលើ readability score ដោយនាំមុខ Pixel 8 Pro ចំនួន 1 ពិន្ទុ។

អេក្រង់របស់ស្មាតហ្វូននេះ គឺមានការបំពាក់នូវកញ្ចក់អេក្រង់ជំនាន់ចុងក្រោយ Corning Gorilla Armor ដែលមាន ភាពរឹងមាំ អាចការពារបានដល់ទៅ 75%។ សម្រាប់ការទស្សនានៅក្រោមកំដៅថ្ងៃ អ្នកប្រើប្រាស់មិនចាំបាច់រក កន្លែងម្លប់ ឬក៏យកដៃបាំងនៅលើអេក្រង់នោះទេ។ អេក្រង់នេះ គឺមានការផ្តល់នូវបទពិសោធន៌ខ្ពស់ និងមានភាព ជឿជាក់បំផុតសម្រាប់ការទស្សនា។ ជាមួយគ្នានេះ សម្រាប់ការទស្សនានៅពេលយប់ ឬកន្លែងដែលមានពន្លឺតិច គឺរឹតតែល្អ។ ពន្លឺ brightness នៅលើអេក្រង់នេះ គឺផ្តល់អោយអ្នកប្រើប្រាស់ទស្សនាវីដេអូបានល្អបំផុតនៅក្នុង ទីតាំងមាន low-light។ ស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា មានការបង្ហាញចេញបានជាមួយនិងភាពត្រឹមត្រូវ ទៅលើពណ៌ ហើយនិងគែមអេក្រង់។
