ស្វែងរកពួកយើង:

អេក្រង់ ថាមពលថ្ម និងបច្ចេកវិទ្យាសាកនៅលើ vivo X100 Ultra, X100s, X100s Pro ត្រូវគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

08 ឧសភា 2024 05:55 ល្ងាច

អាន 2 នាទី

Article image
vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Vivo X100s, X100s Pro និង X100 Ultra នៅក្នុងប្រទេសចិននាថ្ងៃទី 13 ខែឧសភាខាងមុខនេះហើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ មានការទម្លាយនូវកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូននេះម្តងរួចហើយ។ នៅថ្ងៃនេះ មានព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីទាំងនេះថែមទៀតហើយ ដោយក្នុងនោះ មានថាមពលថ្ម និងកម្លាំងសាក ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ។ បើមើលទៅលើការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយមួយរូបដែលមានប្រភពពីប្រទេសចិន បានបង្ហាញនូវព័ត៌មានរបស់ស្មាតហ្វូនទាំងបីនេះថែមទៀតហើយ។
អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា Vivo X100s នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9300+ គាំទ្រដោយបន្ទះឈីប V2 imaging សម្រាប់ជំនួយដល់ការផលិតរូបភាព និងវីដេអូផងដែរ។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,100mAh គាំទ្រដោយកម្លាំងសាក 100W rapid charging ប៉ុន្តែមិនមានបច្ចេកវិទ្យាសាក wireless charging នោះទេ។ ស្មាតហ្វូននេះមានអេក្រង់រាបស្មើរកម្រិត 1.5K-resolution ប្រភេទ OLED display ដែលផ្គត់ផ្គងដោយ Visionox ថែមទៀតផង។
Article image
សម្រាប់ម៉ូដែល Vivo X100s Pro នឹងមានការបំពាក់នូវបន្ទះឈីបដូចគ្នាជាមួយនិងម៉ូដែលមុនដែរ គឺ Dimensity 9300+ ប៉ុន្តែមានការគាំទ្រដោយបន្ទះឈីប V3 imaging ដែលជំនួយដល់ការផលិតរូបភាពជាមួយនិងបច្ចេកវិទ្យាថ្មីជាងមុន។ ស្មាតហ្វូននេះមានថ្មទំហំ 5400mAh និងមានកម្លាំងសាក 100W wired និងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging. ។ ស្មាតហ្វូននេះមានអេក្រង់កោល OLED display របស់ Visionox ហើយនិងមានកម្រិត 1.5K resolution ដូចគ្នា។
Article image
ក្រឡេកមកមើល Vivo X100 Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ទ្រទ្រង់នូវបន្ទះឈីបជំនាន់ថ្មី V3+ imaging ហើយនិងមានថ្មទំហំ 5,500mAh កម្លាំងសាក 80W wired និង 30W wireless charging។ ស្មាតហ្វូននេះបំពាក់នូវអេក្រង់ Samsung E7 AMOLED គែមកោង កម្រិត 2K។ ស្មាតហ្វូនម៉ូដែលថ្មីនេះ មានអេក្រង់ទំហំ 6.78 អ៊ីង។ សម្រាប់តម្លៃ Vivo X100s, X100s Pro និង X100 Ultra ត្រូវបានគេទម្លាយចេញហើយ។