ស្វែងរកពួកយើង:

អេក្រង់ និងកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Redmi Note 14 Pro ត្រូវបានគេបង្ហើបចេញហើយ!

ដោយ

Koun Jab Luffy

26 មិថុនា 2024 07:37 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើបណ្តាញ Weibo ពីព័ត៌មានសំខាន់មួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Redmi Note 14 Pro ថែមទៀតហើយ ដែល្នុងនោះ រួមមានដូចជា នៃអេក្រង់ ហើយនិងប្រព័ន្ធកាមេរ៉ាជាដើ។ យោងតាមអ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះ គឺមានអេក្រង់គែមអេក្រង់កោង កម្រិត 1.5K និងមានការឌីស្សាញរន្ធមួយនៅលើអេក្រង់ សម្រាប់កាមេរ៉ាមុខ។
លោកបានបន្តថា នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP “large” ប៉ុន្តែមិនមានតម្លើងនូវកាមេរ៉ា Periscope telephoto នោះទេ។ ខុសពីម៉ូដែលមុនៗ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយនៅចំកណ្តាល។ បើតាមការប៉ាន់ស្មានរបស់អ្នកប្រើប្រាស់បញ្ចេញមតិនៅលើបណ្តាញសង្គមនេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែល Redmi Note 14 Pro។ ទាក់ទងនឹងព័ត៌មាននេះ នៅមិនទាន់មានការចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូននេះនៅឡើយទេ។
Article image
សូមជំរាបថា បើមើលទៅលើ Redmi Note 13 Pro ដែលបង្ហាញខ្លូនថ្មីៗនេះ គឺមានអេក្រង់ទំហំ 6.67 អ៊ីង ទំហំ 2712×1220 មានអេក្រងរាបស្មើរប្រភេទកញ្ចក់ AMOLED display ហើយនិងមានគែមស្តើងបំផុត។ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 16MP នៅចំកណ្តាលអេក្រង់ និងមានកាមេរ៉ាក្រោយទំហំ 200MP+8MP+2MP ។ សម្រាប់កាមេរ៉ាគោលស្មាតហ្វូននេះ គឺមានសិនស័រ 1/1.4″ និងមានកម្រិត high-resolution ខ្ពស់នៅលើកាមេរ៉ាគោល ហើយនិងមានមុខងារទប់លំនឹង OIS រួមនិង multi-directional PDAF ព្រមទាំងមានការគាំទ្រនូវកម្រិត f/1.7 aperture ទៀតផង។ Redmi Note 13 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 7s Gen 2 រ៉េម 8GB ឬ 12GB។ ស្មាតហ្វូននេះ មានថ្មទំហំ 5100mAh គាំទ្រនូវកម្លាំងសាក 67W fast wired charging។
ក្រឡេកមក Redmi Note 13 Pro+ វិញ គឺជាអេក្រងដែលមានគែមកោងដំបូងគេរបស់ក្រុមហ៊ុននេះ ដែលមានការបំពាក់នូវថ្ម 5000mAh ដែលគាំទ្រនូវកម្លាំងសាក 120W wired charging។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវអេក្រង់ និងកាមេរ៉ាដូចគ្នាជាមួយនិងម៉ូដែល Pro អញ្ចឹង។
Article image
សូមជំរាបថា កាលពីពេលមុននេះ Redmi Note 14 series ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅខែកញ្ញា ហើយស្មាតហ្វូននេះ ក៏បានឆ្លងកាត់ការចុះបញ្ជី IMEI database រួចហើយ ដោយមាន 6 ម៉ូដែល រួមមានដូចជា “2409,” នឹងបង្ហាញចេញនៅខែកញ្ញា ខណៈដែល 3 ម៉ូដែលទៀត ដែលមានលេខម៉ូដែល “2411,” នឹងបញ្ចេញនូវខែវិច្ឆិកាខាងមុខ។