ស្វែងរកពួកយើង:

អេក្រង់ និងកាមេរ៉ា ដែលប្រើនៅលើ Motorola Edge 50 Pro ត្រូវបានទម្លាយមុនការសម្ពោធថ្ងៃទី 3 ខែមេសា

ដោយ

Koun Jab Luffy

23 មីនា 2024 11:22 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Motorola ត្រូវបានគេដឹងថា បាននឹងកំពុងតែត្រៀមខ្លួនរៀបចំនូវការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសឥណ្ឌាហើយ ដោយម៉ូដែលនេះ នឹងមានឈ្មោះថា Motorola Edge 40 Pro។ កាលពីខែ មុននេះ ក្រុមហ៊ុននេះ ក៏បានធ្វើការទម្លាយចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះរួចហើយផងដែរ។ នៅថ្ងៃ នេះ បើតាមការបញ្ចេញនូវព័ត៌មានថ្មីនោះ បានបញ្ជាក់ថា ក្រមហ៊ុននេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូននេះ នៅលើទីផ្សារឥណ្ឌាក្នុងថ្ងៃទី 3 ខែមេសានេះហើយ។
ទាក់ទងការបង្ហាញវត្តមានស្មាតហ្វូននេះ កន្លងមក ក៏មានការទម្លាយចេញនូវព័ត៌មានស្មាតហ្វូននេះផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ បានចេញមកបញ្ជាក់ថា Motorola Edge 50 Pro គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3 ដែលបានប្រកាសចេញកាលពីខែវិច្ឆិកាឆ្នាំ 2023។
Article image
បន្ទះឈីបនេះ គឺមានសមត្ថភាពខ្ពស់ ដោយអាចរត់បានជាមួយ Kryo 715 Prime core មួយគ្រាប់ ល្បឿន 2.63 GHz ក៏ដូចជា Kryo 715 Gold ចំនួន 3 គ្រាប់ទៀត និង 4 គ្រាប់ទៀតជា Kyro 510 Silver រត់បានល្បឿន 1.8GHz។ នៅលើបន្ទះឈីបនេះក៏មានការតម្លើង នូវ Qualcomm FastConnect 6700 សម្រាប់ដំណើរទៅលើបច្ចេកវិទ្យា Wi-Fi 6/6E និង Bluetooth 5.3 ផងដែរ។
Article image
បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.7 អ៊ីង ប្រភេទ pOLED ដែលមានគែមកោង ហើយនិងមានកម្រិតបង្ហាញចេញបាន 1.5K រួមជាមួយនិងល្បឿន refresh rate ខ្ពស់ដល់ទៅ 144Hz ទៀតផង។ អេក្រង់នេះ ក៏នឹងមានការគាំទ្រដោយច្ចេកវិទ្យាអេក្រង់ Pantone-validated colors ដែលជំនួយដល់ការបង្ហាញ ពណ៌ wide color gamut ក៏ដូចជាការគណនាពណ៌ដូចរូបភាពពិតៗបានផងដែរ។ ជាពិសេស គឺទៅលើពណ៌ ស្បែក។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យា Generative AI-powered theming ថែមទៀត។
Article image
ប្រភពខាងលើនេះបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា AI សម្រាប់កាមេរ៉ាផងដែរ។ ថ្មីៗនេះ Motorola ក៏ទើបតែបញ្ចេញនូវមុខងារថ្មី Style Sync AI Generative Theming mode និង AI Adaptive Stabilization សម្រាប់វីដេអូរួចហើយ។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយថា នឹងមានកាមេរ៉ាមុខ ទំហំ 50MP ភ្ជាប់នូវមុខងារ Autofocus ហើយចំពោះកាមេរ៉ាក្រោយវិញ គឺនឹងមានការបំពាក់នូវសិនស័រថ្មី ដែលមាន f/1.4 aperture camera ដែលមានសមត្ថភាពអាចមុំទូលាយបានយ៉ាងល្អថែមទៀតផង។
អេក្រង់ និងកាមេរ៉ា ដែលប្រើនៅលើ Motorola Edge 50 Pro ត្រូវបានទម្លាយមុនការសម្ពោធថ្ងៃទី 3 ខែមេសា