
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែលចុងក្រោយបំផុតនៃត្រកូល S Series ដែលមានដូចជា ស្មាតហ្វូន vivo S19 និង S19 Pro នៅថ្ងៃទី 30 ខែឧសភាខាងមុខនេះហើយ។ ខណៈព័ត៌មានលម្អិតផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើតនោះ នៅពេលនេះ ការបែកធ្លាយថ្មីមួយដែលចេញពីអ្នកទម្លាយ Digital Chat Station (DCS) បានបង្ហាញចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរនេះហើយ មុនការប្រកាសជាផ្លូវការចូលមកដល់។
ស្មាតហ្វូន Vivo S19
ស្មាតហ្វូន Vivo S19 នេះ គឺមានការបំពាក់មកជាមួយនូវអេក្រង់ដែលមានទំហំ 6.78-អ៊ីង ដែលជាអេក្រង់ OLED panel រាបស្មើរ មានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងកម្រិតពន្លឺ 4500nits។ ស្មាតហ្វូនថ្មីនេះមានការសម្លើងជាមួយបន្ទះឈីប Qualcomm Snapdragon 7 Gen 3 និងមានថាមពលថ្មទំហំ 6000mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W fast charging។
និយាយពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី vivo S19 ថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP GNJ 1/1.56-អ៊ីង គាំទ្រជាមួយនឹងមុខងារ OIS ហើយថែមទាំងមានការពង្រឹងទៅលើគុណភាពរូបភាពដែលមានពន្លឺទាបថែមទៀតផង។ បន្ថែមពីនេះ ក៏នូវមានគ្រាប់ទីពីរទំហំ 8MP ultra-wide និង “soft light ring” ដែលអាចថតរូបភាពបានច្បាស់នៅក្នុងពេលថត close-up ផងដែរ។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវមុខងារ infrared sensors, NFC និង IP64 សម្រាប់ការពារធូលី និងទឹកថែមទៀតផង។

ស្មាតហ្វូន Vivo S19 Pro
ស្មាតហ្វូន Vivo S19 Pro វិញគឺមានអេក្រង់ទំហំ និងកម្រិតភាពច្បាស់ដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ S19 អញ្ចឹង ប៉ុន្តែមានអេក្រង់គែមកោង។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9200+ និងមានថាមពលថ្មទំហំ 5500mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W fast charging ដូចគ្នា។ ចំពោះប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP Sony IMX921 និងមានការទ្រទ្រង់ជាមួយនូវមុខងារទប់លំនឹង OIS, ហើយនិងគ្រាប់ទីពីមានទំហំ 8MP ultra-wide sensor រួមនិងគ្រាប់ទីបីមានទំហំ 50MP IMX816 មានភ្ជាប់ជាមួយនឹងមុខងារដូចគ្នា OIS។
សម្រាប់ Telephoto lens នេះ គឺអាចហ៊្សូមបាន 50x Digital Zoom។ បន្ថែមពីនេះនៅលើស្មាតហ្វូន vivo S19 Pro ក៏មានបំបាក់នូវភ្លើង Soft Light Ring នៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូន vivo S19 Pro ទទួលបាននូវការបំពាក់នូវប្រព័ន្ធសុវត្ថិភាពទៅលើប្រព័ន្ធការពារទឹក និងធូលី កម្រិត IP68 និង IP69 ដែលធ្វើអោយស្មាតហ្វូននេះ ធន់ខ្លាំងដៃគូរជាច្រើននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ៕
