ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

អេក្រង់ Meizu 18 series ត្រូវបានគេនិយាយថា នឹងអាចឡើងដល់កម្រិត 2K ជាមួយនឹង 120Hz បន្ទាប់ពីការអាប់ដេតទៅលើ OTA

ដោយ

Koun Jab Luffy

19 មីនា 2021 10:54 ព្រឹក

អាន 2 នាទី

Article image
កាលពីឆ្នាំមុននេះ ស្មាតហ្វូន Meizu 17 និង Meizu 17 Pro ត្រូវបានក្រុមហ៊ុន Meizu ធ្វើការ Upgrade អេក្រង់ពីកម្រិត 90Hz ទៅកាន់កម្រិត 120Hz តាមរយៈការអាប់ដេតទៅលើកម្មវិធី Software របស់ខ្លួន។ នៅពេលនេះ ក្រុមហ៊ុន Meizu ក៏ចាប់ផ្តើមធ្វើការអាប់ដេតទៅលើស្មាតហ្វូន Meizu 18 Series ផងដែរ។ ស្មាតហ្វូន Meizu 18 និង Meizu 18 Pro អាចនឹងមានអេក្រង់កម្រិតដល់ទៅ 2K ជាមួយនឹងកម្រិត 120Hz refresh rate ថែមទៀតផង។ ការផ្លាស់ប្តូរទៅលើកម្រិតអេក្រង់នេះគឺតាមរយៈការអាប់ដេតទៅលើ OTA ។
តាមការបញ្ជាក់របស់លោក Wan Zhiqiang ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meizu បាននបញ្ជាក់ថា ក្រុមវិស្វកររបស់ខ្លួនបានធ្វើការលើសម៉ោងក្នុងការអាប់ដេតទៅលើមុខងារជាច្រើននៅលើស្មាតហ្វូនរបស់ខ្លួន។ គាត់ក៏បានបង្ហាញនូវរូបភាពជាច្រើនរបស់អេក្រង់ស្មាតហ្វូននេះដែលមានកម្រិតភាពច្បាស់ខ្ពស់បំផុត និងកម្រិតអេក្រង់ 120Hz Refresh Rate។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន Meizu 18 និង Meizu 18 Pro បានបង្ហាញខ្លួននៅដើមខែនេះ។ ស្មាតហ្វូន Meizu 18 មានអេក្រង់ទំហំ 6.2-inch S-AMOLED ខណៈពេលដែលស្មាតហ្វូន  Meizu 18 Pro គឺមានអេក្រង់ទំហំ 6.7-inch S-AMOLED។ ស្មាតហ្វូនទាំងពីរនេះ គឺមានគែមកោងទាំង 4 ហើយមានកម្រិតអេក្រង់ 240Hz touch sampling rate និង HDR10+។ ស្មាតហ្វូន ទាំងពីរនេះ គឺមានបន្ទះឈីប Snapdragon 888 រ៉េមទំហំ 12GBLPDDR5 RAM រួមជាមួយនិង UFS 3.1 storage។
Article image
ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខដែលមានទំហំ 32MP និងកាមេរ៉ាខាងក្រោយទំហំ 64MP+16MP+8MP។ ស្មាតហ្វូនម៉ូឌែល Pro គឺមានកាមេរ៉ាខាងមុខទំហំ 44MP selfie ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 50MP, 32MP ultrawide angle, 8MP telephoto និង TOF។  ស្មាតហ្វូន Meizu 18 មានថាមពលថ្មទំហំ 4000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 36W fast wired charging ។ស្មាតហ្វូន  Meizu 18 Pro ដែលមានការទ្រទ្រង់ទៅលើ 40W fast wired charging, 40W fast wireless charging និង 10W reverse wireless charging ។ ស្មាតហ្វូនទាំងពីរនេះ គឺមានស្បែក  Flyme 9 នៅលើប្រព័ន្ធប្រតិបត្តិការ  Android 11៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

អេក្រង់ Meizu 18 series ត្រូវបានគេនិយាយថា នឹងអាចឡើងដល់កម្រិត 2K ជាមួយនឹង 120Hz បន្ទាប់ពីការអាប់ដេតទៅលើ OTA