ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

អ្នកទម្លាយមួយរូបបាននិយាយថា OnePlus 10 Pro នឹងអាចបង្ហាញវត្តមាននៅឥណ្ឌា និងទ្វីបអឺរ៉ុបនាចុងខែមីនាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

17 មករា 2022 10:30 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះស្មាតហ្វូន OnePlus 10 Pro ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាផ្លូវការណ៍នៅក្នុងទីផ្សារប្រទេសចិន ដែលនេះគឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀត ដែលនឹងមកជំនួសកន្លែងរបស់ស្មាតហ្វូន OnePlus 9 Pro ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ បើតាមការកត់សំគាល់របស់អ្នកតាមដានព័ត៌មានរបស់ស្មាតហ្វូននេះ គឺបានលើកឡើងថា OnePlus 10 Pro ទំនងជាអាចនឹងមានវត្តមាននៅឥណ្ឌា និងទ្វីបអឺរ៉ុបនៅចុងខែមីនាខាងមុខនេះហើយ។
យោងតាមសេចក្តីរាយការណ៍របស់ 91Mobiles  តាមរយៈអ្នកទម្លាយ Yogesh Brar បានអោយដឹងថា ស្មាតហ្វូន OnePlus 10 Pro គឺត្រូវបានក្រុមហ៊ុននេះ ដាក់អោយគេធ្វើតេស្ត៍ជាលក្ខណៈឯកជននៅប្រេទេសឥណ្ឌា និងនៅទីផ្សារតំបន់អឺរ៉ុបហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ អាចនឹងប្រកាសចេញនូវស្មាតហ្វូននេះ នៅពាក់កណ្តាលខែ ឬក៏ចុងខែមីនាឆ្នាំ 2022។ អ្នកទម្លាយរូបនេះបានបន្តថា Nord CE 2 5G ក៏នឹងអាចបង្ហាញខ្លួននៅក្នុងខែកុម្ភៈផងដែរ ហើយនេះគឺជាស្មាតហ្វូនថ្នាក់កណ្តាល់ និងបានបង្ហាញខ្លួននៅលើទិន្នន័យជាមួយនឹងស្មាតហ្វូន 10 Pro នេះដែរ។
Article image
គួរបញ្ជាក់ថា OnePlus 10 Pro គឺជាស្មាតហ្វូនថ្មីមួយដែលមានអេក្រង់ទំហំ 6.7 inch LTPO AMOLED screen បង្ហាញចេញបាន QHD+(3216 x 1440 pixels) resolution ជាមួយនឹងល្បឿន refresh rate ដល់ទៅ 120Hz។  ស្មាតហ្វូននេះរត់នៅលើឈីប Qualcomm Snapdragon 8 Gen 1 SoC និងមានថ្មទំហំ 5,000mAh ទ្រទ្រង់ជាមួយកម្លាំងសាក 80W wired និង 50W wireless SuperVOOC fast charging technology។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 48MP Sony IMX789 sensor គ្រាប់ទីពីរមានទំហំ 50MP Samsung ISOCELL JN1 sensor ហើយនិងគ្រាប់ទីបីមានទំហំ 8MP telephoto lens ខណៈដែលកាមរ៉ាមុខមានទំហំ 32MP selfie shooter។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

អ្នកទម្លាយមួយរូបបាននិយាយថា OnePlus 10 Pro នឹងអាចបង្ហាញវត្តមាននៅឥណ្ឌា និងទ្វីបអឺរ៉ុបនាចុងខែមីនាខាងមុខនេះហើយ