ស្វែងរកពួកយើង:

អ្នកប្រើប្រាស់ Xiaomi 12 Pro ចំនួនជាង 90% គឺបានជ្រើសរើសយកមុខងារ Balanced mode ជាជាងការប្រើមុខងារ Extreme Mode

ដោយ

Koun Jab Luffy

07 មករា 2022 12:21 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ តាមការបញ្ជាក់របស់លោក Zhang Guoquan ដែលជាប្រធានផ្នែក System Software របស់ក្រុមហ៊ុន Xiaomi បានបង្ហោះនៅលើ Weibo បានបង្ហាញថា អ្នកប្រើប្រាស់ស្មាតហ្វូន Xiaomi 12 Pro ច្រើនជាង 90% នៅតែប្រើប្រាស់នូវ Balanced mode ដដែល។ គាត់បានអះអាងថា ភាគច្រើនអ្នកប្រើប្រាស់ផ្តោតទៅលើកំដៅនៅក្នុង Normal Mode។
នៅក្នុង Balanced Mode នេះ ត្រូវបានគេបញ្ជាក់ថា គឺមានសមត្ថភាពអាចធ្វើការគ្រប់គ្រងទៅលើកំដៅរបស់ស្មាតហ្វូន Xiaomi គឺមានភាពតឹងរឹងខ្លាំង។ គាត់បាននិយាយថា “សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមធំៗ និងមានកម្រិត Frame Rate ខ្ពស់ ពួកគេអាចប្រើប្រាស់នូវ Performance mode ដើម្បីអោយប្រតិបត្តិការដំណើរការយ៉ាងរលូន។”
Article image
លោក Zhang Guoquan បានបន្ថែមថា “អ្នកប្រើប្រាស់បានចាប់អារម្មណ៍ទៅលើមុខងារ Extreme Mode គឺមានចំនួនច្រើនជាង  Performance Mode។” ប៉ុន្តែបើមើលទៅការបោះឆ្នោតមួយដោយលោក Zhang Guoquan បានបង្ហាញថា អ្នកប្រើប្រាស់ស្មាតហ្វូន Xiaomi 12 Pro នៅតែចង់ប្រើប្រាស់នូវ Balanced Mode ជាជាង Extreme Mode និងច្រើនជាង Performance Mode។
Article image
កាលពីប៉ុន្មានថ្ងៃមុននេះ លោក Master Lu បានបង្ហាញនូវស្មាតហ្វូន Android (smooth) សម្រាប់ខែធ្នូផងដែរ។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen1 មានអេក្រង់កម្រិត 120Hz high refresh screenនិង MIUI 13 system បានធ្វើអោយស្មាតហ្វូន Xiaomi 12 Pro ស្ថិតនៅចំណាត់ថ្នាក់កំពូល។ បញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូន Xiaomi 12 Pro នេះគឺមានពិន្ទុខ្ពស់ដល់ទៅ 216.20 ខណៈពេលដែលស្មាតហ្វូន Xiaomi 12 មានពិន្ទុ  210.04។ OPPO Find N គឺមានពិន្ទុ 202.76 ៕
អ្នកប្រើប្រាស់ Xiaomi 12 Pro ចំនួនជាង 90% គឺបានជ្រើសរើសយកមុខងារ Balanced mode ជាជាងការប្រើមុខងារ Extreme Mode