
នៅពេលនេះ ស្មាតហ្វូន Mate 70 Series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Huawei បានក្លាយជាម៉ូដែលមួយដែលមានតម្រូវការខ្ពស់បំផុតនៅលើទីផ្សារប្រទេសចិន។ បច្ចុប្បន្ននេះ ការលក់ស្មាតហ្វូនជំនាន់ថ្មីនេះ បានបំបែកកំណត់ត្រថ្មីជាមួយនិងល្បឿនលឿនដូចព្យុះអញ្ចឹង។ យោងតាមអ្នកទម្លាយ “Digital Chat Station,” ដែលជាប្រភពជឿជាក់បំផុតនៅចិននោះ គឺបាននិយាយថា ក្នុងរយៈពេលជាង 2 សប្តាហ៌នេះ តួរលេខនៃការលក់ស្មាតហ្វូននេះ គឺបានបំបែកកំណត់ត្រាថ្មីច្រើនជាងការលក់ Mate 60 Series នាពេលកន្លងមក។
ជាមួយនិងការឌីស្សាញរូបរាង ក៏ដូចប្រជាប្រិភាព ក៏ដូចជាតម្រូវការនាពេលនេះ ត្រូវបានអ្នកវិភាគនៅក្នុងឧស្សហកម្មស្មាតហ្វូនព្យាករណ៌ថា ការលក់ទៅលើស្មាតហ្វូន Mate 70 series ថ្មីនេះ អាចនឹងលើសពី 10 លានគ្រឿង។ សម្រាប់ម៉ូដែលថ្មីនេះ គឹមិនដូចគ្នាជាមួយនិង Mate 60 នោះទេសម្រាប់សង្វាក់ផលិតកម្ម ក៏ដូចជាចំណុចខ្វះខាតមួយចំនួនទៀត។ Mate 70 series មានការពង្រឹងទៅលើសង្វាក់ផលិតកម្មខ្លាំងជាងម៉ូដែលមុន ដូច្នេះ ក្រុមហ៊ុននឹងមានការខ្វះខាតស្តុកសម្រាប់អតិថិជននោះទេ។

ដោយសារតែកំនើននៃការបញ្ជាទិញស្មាតហ្វូនថ្មីនេះ មានការកើនឡើងជាប្រចាំនោះ បានធ្វើអោយក្រុមហ៊ុន Huawei សម្រេចបង្កើននូវចំនួននៃការផផលិតបន្ថែមទៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 series នេះ 30% ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងប្រជាប្រិយភាពរបស់ស្មាតហ្វូននេះ។

សូមជំរាបថា នៅពេលនេះ មានតែស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ Mate 70 series ប៉ុណ្ណោះ ដែលមានដាក់លក់នៅតាមហាងនានា សម្រាប់ម៉ូដែល Pro, Pro+ និង Ultimate Design Editions គឺមិនទាន់មានស្តុកនៅតាមហាងនោះទេ ដោយសារតែតម្រូវការខ្ពស់។ ដូច្នេះ អតិថិជនដែលចង់បានម៉ូដែលថ្មីៗនេះ គឺត្រូវធ្វើការចុះឈ្មោះបញ្ជាទិញទុកមុន ទើបអាចទទួលបានស្មាតហ្វូននេះ។
