
ថ្មីៗនេះមានការទម្លាយព័ត៌មានថ្មីរបស់ iPhone 17 Series របស់ក្រុមហ៊ុន Apple ដោយក្នុងការបែកធ្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូន iPhone 17 Plus អាចនឹងមានការប្តូរឈ្មោះទៅជា "iPhone 17 Slim"។ នៅថ្ងៃនេះ បានចែកចាយព័ត៌នាបថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយលោក Ross Young ដែលជាអ្នកវិភាគដ៏ល្បីមួយរូបរបស់ក្រុមហ៊ុន Display Supply Chain Consultants (DSCC) បាននិយាយថា 'iPhone 17 Slim' នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.55-អ៊ីង។
បើមើលទៅលើការបង្ហោះនៅលើវេទិកា X នោះ លោក Young បានបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានចែកលោក Jeff Pu របស់ក្រុមហ៊ុន Haitong International Securities ដែលបានទម្លាយកាលពីម្សិលមិញនេះ និយាយថា ស្មាតហ្វូន iPhone 17 Plus អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 នេះ ហើយអាចនឹងជំនួសនូវវត្តមានរបស់ស្មាតហ្វូន "iPhone 17 Slim" ផងដែរ។ នៅក្នុងនោះ លោក Pu បាននិយាយថា ស្មាតហ្វូន iPhone 17 Slim នេះ អាចនឹងមានអេក្រង់ទំហំ 6.6-អ៊ីង ដែលមានការកាត់បន្ថយបន្តិច បើធៀបជាមួយនឹងស្មាតហ្វូន iPhone 14, 15 និង 16 Plus ដែលបង្ហាញខ្លួនថ្មីនេះ ជាមួយអេក្រង់ OLED ទំហំ 6.69-អ៊ីង។

លោក Young បានបញ្ជាក់បន្ថែមថា ស្មាតហ្វូន 'iPhone 17 Slim' នេះ គឺមានអេក្រង់ទំហំ 6.55-អ៊ីង។ អេក្រង់នេះ គឺមានការកាត់បន្ថយទំហំ 2% បើធៀបទៅនឹងម៉ូដែលមុននេះ។ អេក្រង់នេះ ក៏អាចនឹងមានភាពខុសគ្នាទៅនឹងស្មាតហ្វូន iPhone 17 ចេញពីស្មាតហ្វូន iPhone 17 Pro Max ខណៈពេលដែល ម៉ូដែល iPhone 17 គឺមានអេក្រង់ទំហំ 6.1 អ៊ីង និង iPhone 17 Pro មានទំហំ 6.3-អ៊ីង៕
