ឥឡូវនេះ ឡានចិនថ្មីមួយទៀតហើយចេះហែលទឹក ដូច្នេះ BYD Yangwang U8 មានគូប្រជែងថ្មីហើយ!

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៌ Beijing International Auto Show 2026 នៅប្រទេសចិន Chery ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បានបង្ហាញ Zongheng G700 ដែលម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវរូបរាងថ្មី មានបច្ចេកវិទ្យាកាន់តែអស្ចារ្យ ដោយអាចបើកលើដីក៏បាន ហើយអាចបើកចុះទឹក ក៏ដូចជាអណ្តែតលើទឹកបានពិតៗតែម្តង។
ក្រុមហ៊ុន Chery បានតេស្តសាកល្បងដោយមានមនុស្សជិះនៅក្នុងឡានដោយផ្ទាល់ បើកចូលទឹកសន្សឹមៗ និងអាចត្រឡប់មកវិញដោយជោគជ័យ។ ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ៗថា មុខងារហែលទឹកនេះ មិនមែនសម្រាប់ show-off ទេ តែសម្រាប់ប្រើក្នុងពេលមាន ទឹកជំនន់ ឬការជួយសង្គ្រោះបន្ទាន់ជាដើម។
នៅពេលឡានធម្មតាផ្សេងៗឈប់ G700 នៅតែអាចបន្តទៅមុខបាន ទោះបីជាមានទឹកលិចកម្រិតណាក៏ដោយ ព្រោះវាមានបំពាក់ បច្ចេកវិទ្យាសំខាន់គឺ “Ark Technology” (方舟技术) និង GAIA intelligent control system ដែលផ្តោតសំខាន់ទី 1 លើតួរឡានមានកម្ពស់ខ្ពស់ ធានាមិនឲ្យទឹកចូល រួមគ្នាដោយប្រព័ន្ធបញ្ជា intelligent control ដែលអាចរក្សាលំនឹងឡាន មិនអោយឃ្លោងពេលបរលើផ្ទៃទឹក ដូចដែលមានឃើញប្រើប្រាស់នៅលើទូកអញ្ចឹងដែរ។

នៅក្នុងការសាកល្បងយើងឃើញថាឡានអាចបើកចូលក្នុងទឹកដោយ smooth និងរក្សាលំនឹងលើផ្ទៃទឹកបានល្អ គ្មានទឹក១តំណក់ណាជ្រាបចូលក្នុងកាប៊ីនឡើយ។ បើប្រៀបធៀប នឹងម៉ាក BYD Yangwang U8 យើងអាចឃើញថា BYD គ្រាន់តែបង្កើតសម្រាប់គ្រោះឧបទវហេតុប៉ុណ្ណោះ ប៉ុន្តែនៅលើ G700 នេះវិញ អាចលើសពីនេះដោយសារវាអាចបញ្ជាចង្កូតបានទៀតផង។ មួយសម្រាប់សុវត្ថិភាព មួយសម្រាប់ការប្រើប្រាស់ជាក់ស្តែងនេះបង្ហាញថារថយន្ត SUV ដែលមកពីប្រទេសចិនកំពុងទៅឆ្ងាយហើយ ឆ្ងាយជាង off-road ធម្មតាមកពីប្រទេសដទៃ។ ដោយឡែក ចំពោះលក្ខណៈពិសេសរបស់រថយន្តនេះ ក្រុមហ៊ុននៅមិនទាន់ប្រកាសជាក់លាក់នៅឡើយទេ។