ស្វែងរកពួកយើង:

4 ខែ Huawei និង Chery លក់រថយន្ត Luxeed R7 បានចំនួនជាង 4 ម៉ឺនគ្រឿង

ដោយ

Koun Jab Luffy

07 កុម្ភៈ 2025 11:35 ថ្ងៃត្រង់

អាន 3 នាទី

Article image
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ប្រណិតរបស់ Chery និង Huawei លក់បានចំនួនជាង 40,000 គ្រឿង ត្រឹមរយះពេល 4 ខែ គិតចាប់ពីថ្ងៃនៃការប្រកាសចេញលក់។ Luxeed បានធ្វើការនាំចេញរថយន្តបានចំនួនជាង 11,000 គ្រឿងក្នុងខែមករា តាមរយះហាង HIMA Store របស់ Huawei។ ក្រុមហ៊ុនបានបញ្ជាក់ថា R7 គឺជាម៉ូដែលរថយន្ត SUV ដែលលក់ដាច់ខ្លាំងជាងគេនៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ $34,280។
Luxeed R7 បានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2024 ហើយក៏ជាម៉ូដែលទីពីរដែលកើតឡើងពីកិច្ចសហការគ្នារវាងក្រុមហ៊ុន Chery និង Huawei។ ហើយនៅថ្ងៃទី 19 ខែធ្នូ ម៉ូដែល EREV របស់ R7 ត្រូវបានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនបន្ថែមទៀត ដោយម៉ូដែលថ្មីនេះត្រូវបានចេញលក់តាមរយះហាង HIMA Store របស់ Huawei ជាមួយនឹងម៉ូដែល Aito និងStelato។
Article image
Luxeed R7 បានក្លាយរថយន្តដែលលក់បំផុតក្នុងប្រទេសចិននៅប៉ុន្មានខែនេះ។ តាមរបាយការណ៍នៅថ្ងៃទី 6 ខែ កុម្ភៈ Luxeed R7 បាននាំចេញចំនួន 11,418 គ្រឿងទៅកាន់ដៃអតិថិជននៅក្នុងប្រទេសចិន។ ហើយបើគិតចាប់ពីខែតុលា ឆ្នាំ 2024 ដល់ខែមករា ឆ្នាំ 2025 ការនាំចេញ Luxeed R7 គឺមានចំនួនជាង 40,000 គ្រឿង។ តាមទិន្នន័យរបស់ China EV DataTracker បញ្ជាក់ថា Luxeed R7 មានចំនួន 43,137 គ្រឿងត្រូវបានលក់ចេញ។
Luxeed R7 មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលកូនកាត់ (EREV) ជាមួយតម្លៃចាប់ពីខ្ទង់ $34,280 ឡើងទៅនៅទីផ្សារប្រទេសចិន។ Luxeed R7 គឺជាប្រភេទរថយន្ត SUV coupe ដែលមានបណ្តោ 4,956mm/ ទទឹង 1,981/ កំពស់ 1,634mm ហើយនិងគម្លាតកង់មកទៅកង់ក្រោយ 2,950mm។ នៅឃ្លប់គូទក្រោយរបស់ R7 អាចផ្ទុះទំងន់បានចំនុះ 837 លីត្រ ខណៈម៉ូដែលប្រើអគ្គិសនីសុទ្ធ អាចផ្ទុកទំងន់នៅឃ្លប់ក្បាលរថយន្តបាន 52 លីត្រ។
Article image
Luxeed R7 គាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 800V architecture។ សម្រាប់ម៉ូដែលមានតម្លៃធូរថ្លៃជាងគេរបស់ R7 គឺបានបំពាក់នូវម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយមានកំលាំង 215kW ឬ 228 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរដំណើរការដោយប្រព័ន្ធ 4W-Wheel-drive បានបន្ថែមម៉ូទ័រអគ្គិសនីខាងមុខមួយទៀតដែលមានកំលាំង 150kW ឬ 201 សេះ។
Article image
រថយន្ត SUV coupe ប្រណិតមួយនេះ មានជម្រើសកញ្ចប់ថ្មពីរទំហំ គឺទំហំ 82kWh និង 100kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 667km ទៅ 802km ទៅតាមទំហំថ្ម និងជម្រើសម៉ូដែល។ ចំនែកម៉ូដែល R7 EREV វិញ មានតែជម្រើសម៉ូដែល RWD តែប៉ុណ្ណោះ ជាមួយការបំពាក់នូវម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬ 268 សេះ គូបផ្សំជាមួយម៉ាស៊ីន 1.5-liter turbocharged ICE អាចផលិតកំលាំងបាន 115kW ឬ 154 សេះ ហើយបានដើរតួរជាម៉ាស៊ីនភ្លើងសម្រាប់សាកថ្មផងដែរ
4 ខែ Huawei និង Chery លក់រថយន្ត Luxeed R7 បានចំនួនជាង 4 ម៉ឺនគ្រឿង