ស្វែងរកពួកយើង:

70mai 4K T800 កាមេរ៉ា Dash Cam ដំបូងគេ ប្រើប្រាស់នូវមុខងារ Three-Channel HDR Recording

ដោយ

Koun Jab Luffy

19 សីហា 2025 04:02 ល្ងាច

អាន 3 នាទី

Article image
នៅពេលនេះ កាមេរ៉ា Dash cams បានក្លាយជាដៃគូដ៏សំខាន់សម្រាប់អ្នកបើកបរ ដោយមិនត្រឹមតែផ្តល់នូវសុវត្ថិភាពសម្រាប់អ្នកបើកបរនោះទេ ប៉ុន្តែកាមេរ៉ា Dash cams ថែមទាំងផ្តល់នូវទំនុកចិត្តក្នុងការបើកបរទៀតផង។ កាមេរ៉ា Dash cams នេះ អាចនឹងក្លាយជាភស្តុតាងដ៏សំខាន់នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ និងការការពាររថយន្តនៅពេលដែលបើកបរ និងការចាប់ថតរូបភាពវីដេអូ សម្រាប់ជាការចងចាំនៅក្នុងពេលធ្វើដំណើរកម្សាន្តបានផងដែរ។ ជាមួយនឹងការកើនឡើងនៃការធ្វើដំណើរតាមដងផ្លូវ គ្រោះថ្នាក់ចៃដន្យ និងការកើនឡើងនៃការព្រួយបារម្ភអំពីសុខសុវត្ថិភាពនោះ ការប្រើប្រាស់កាមេរ៉ា Dash Cam ធានាអោយអ្នកបើករនូវការការពារបានយ៉ាងល្អបំផុត។
កាមេរ៉ា 70mai Dash Cam 4K T800 ត្រូវបានឌីស្សាញឡើងសម្រាប់ការការពារសុវត្ថិភាពរបស់អ្នកបើកបរនៅលើដងផ្លូវ និងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ការថត។ កាមេរ៉ានេះ មានប្រើប្រាស់នូវ Three-Channel HDR Dash Cam ជាមួយនឹងសមត្ថភាពអាចថតបានកម្រិត Dual 4K Recording ដំបូងបំផុតនៅក្នុងឧស្សាហកម្ននេះ ដោយអាចនាំយកនូវភាពច្បាស់បំផុតលំដាប់អាជីព និងការពារអ្នកបើកបរបានយ៉ាងសុវត្ថិភាព។ មិនថាអ្នកធ្វើដំណើរប្រចាំថ្ងៃ ឬធ្វើដំណើរកម្សាន្តទៅកាន់កន្លែងណានោះទេ កាមេរ៉ា Dash Cam ថ្មីនេះ អាចថតបានគ្រប់សកម្មភាព និងផ្តល់នូវសុវត្ថិភាពបានយ៉ាងល្អជាទីគាប់ចិត្ត។
កាមេរ៉ា 70mai Dash Cam 4K T800 អាចនឹងក្លាយជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មនេះ។ នៅលើកាមេរ៉ា Dash Cam នេះ គឺមានបំពាក់នូវ Three-Channel HDR recording មុនគេ ដែលអនុញ្ញាតអោយអ្នកបើកបរអាចថតផ្នែកខាងមុខ ខាងក្រោយ និងខាងក្នុងក្នុងពេលដំណាលគ្នា។ កាមេរ៉ាខាងមុខ និងខាងក្រោយនេះ គឺអាចថតកម្រិត  4K recording 60fps ដែលផ្តល់នូវភាពរលូន និងវីដេអូច្បាស់បំផុត។
កន្លងមក អ្នកប្រើប្រាស់ជាច្រើន ប្រាកដជាបានជួបបញ្ហាជាច្រើននៅលើកាមេរ៉ា Dash Cams ជំនាន់មុនៗ ជាពិសេស គឺទៅលើវីដេអូដែលព្រិលៗ មិនច្បាស់។ កាមេរ៉ា T800 ថ្មីនេះ អាចដោះស្រាយបញ្ហាជាច្រើនដោយប្រើប្រាស់នូវបច្ចេកវិទ្យា Sony STARVIS™ 2 ដែលអាចថតវីដេអូកម្រិត 4K ល្បឿន 60FPS។ ជាមួយនឹងកាមេរ៉ាខាងមុខ និងខាងក្រោយកម្រិត 4K គឺអាចទ្រទ្រង់នូវការថតខាងក្នុងកម្រិត 1080P ថែមទៀតផង។
សម្រាប់កាមេរ៉ា 70mai T800 នេះ អាចថតបានច្បាស់គ្រប់កាលៈទេសៈ។ នៅក្នុងពេលថ្ងៃ MaiColor Vivid+ Solution™ អាចដោះស្រាយទៅលើបញ្ហានៃ  overexposure ដែលរក្សានូវរូបភាពបានច្បាស់។ នៅពេលយប់ បច្ចេកវិទ្យា 70mai Night Owl Vision™ អាចដោះស្រាយទៅលើបញ្ហា noise, balance glare និងពង្រឹងទៅលើ brightness បានយ៉ាងល្អបំផុត។ នៅក្នុងស្ថានភាពនៃពន្លឺទាបកម្រិតណាក៏ដោយ ការថតនៅតែច្បាស់ជានិច្ច។
កាមេរ៉ា T800 នេះ ផ្តល់នូវសុវត្ថិភាពខ្ពស់ទាំងនៅលើដងផ្លូវ រួមទាំងពេលដែលរថយន្តនេះចតផងដែរ។ នៅលើកាមេរ៉ានេះ អាចចាប់បានមុំ 146° field of view ដែលអាចថតបានកម្រិត panoramic។ នៅក្នុងនោះក៏មានមុខងារ Lumi Vision អាចថតបានច្បាស់នៅពេលងងឹត ហើយប្រព័ន្ធ Advanced Driver Assistance System (ADAS) អាចចាប់បានទិដ្ឋភាពនៅជុំវិញ និងផ្តល់នូវ real-time voice alerts ផងដែរ។
នៅពេលដែលចតរថយន្ត Smart Parking Guardian Mode ផ្តល់នូវការការពារ 24 ម៉ោងតាមរយៈមុខងារ Motion Detection, collision alerts, time-lapse recording និង emergency G-sensor response ។ ប្រព័ន្ធ buffered recording system ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការថតវីដេអូផងដែរ។
Article image
ក្រៅពីមុខងារសុវត្ថិភាពទាំងនេះ កាមេរ៉ា T800 ក៏មានបន្ថែមនូវភាពច្នៃប្រឌិតជាច្រើនទៀតផងដែរ។ អ្នកបើកបរអាចគ្រប់គ្រងកាមេរ៉ានេះតាមរយៈការប្រើប្រាស់ពាក្យបញ្ជាជាសំឡេងមួយចំនួនដូចជា “Take photo” ឬ “Record video” ដើម្បីថតសកម្មភាពភ្លាមៗ។ Road Story Filter អនុញ្ញាតអោយវីដេអូកាន់តែច្បាស់ជាមួយនឹងការបន្ថែមនូវ  cinematic effects ។ វាក៏មានប្រើប្រាស់នូវ  Wi-Fi 6 (5GHz) ដែលអាចដោនឡូតវីដេអូ files ធំៗបានលឿនដូចជា 200MB Clip ក្នុងពេលតែ 5 វិនាទី។ បន្ថែមពីនេះ វាក៏អាចប្រើប្រាស់នៅក្រោមសីតុណ្ហភាពចាប់ពី  -40°C ទៅ 85°C បានថែមទៀត៕
70mai 4K T800 កាមេរ៉ា Dash Cam ដំបូងគេ ប្រើប្រាស់នូវមុខងារ Three-Channel HDR Recording