ស្វែងរកពួកយើង:

Acer បង្ហាញអេក្រង់ QD-OLED ultrawide ល្បឿន 360Hz នៅក្នុងព្រឹត្តិការណ៍ CES 2026

ដោយ

Koun Jab Luffy

07 មករា 2026 04:08 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Acer កំពុងតែជម្រុញទៅលើបច្ចេកវិទ្យានៃការលេងហ្គេមកាន់តែអស្ចារ្យជាងមុនមួយកម្រិតទៀតតាមរយៈការប្រើប្រាស់នូវ Refresh rate ខ្ពស់។ នៅក្នុងព្រឹត្តិការណ៍ CES 2026 នេះ ក្រុមហ៊ុន Acer បានបង្ហាញនូវម៉ូនីទ័រ Predator X34 F3 34-អ៊ីង Ultrawide ដែលបំពាក់នូវបច្ចេកវិទ្យា QD-OLED panel ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung និងមានល្បឿន 360Hz refresh rate។ សម្រាប់ម៉ូនីទ័រនេះ មានការប្រើប្រាស់នូវអេក្រង់ដែលបង្ហាញចេញបាន 3440×1440 pixelជាមួយនឹងកម្រិតកោងដល់ទៅ 1800R ដែលធ្វើអោយអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់បំផុត។
ក្រុមហ៊ុន Acer បាននិយាយថា អេក្រង់ម៉ូនីទ័រថ្មីនេះ មានកម្រិតឆ្លើយតបអេក្រង់ 0.03ms response time ហើយនិងមានាការទ្រទ្រង់ទៅលើបច្ចេកវិទ្យា AMD FreeSync Premium Pro ជំនួយទៅដល់ការលេងហ្គេមថែមទៀតផង។ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ QD-OLED នេះ គឺពិតជាបង្ហាញនូវកម្រិតគុណភាពពិតជាអស្ចារ្យមែនទែន។ សម្រាប់ម៉ូនីទ័រ  X34 F3 ថ្មីនេះមានកម្រិតពណ៌ 99% DCI-P3 color space និងមានការបញ្ជាក់ពីវិញ្ញាបនបត្រ VESA DisplayHDR True Black 500 ផងដែរ។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានពណ៌ខ្មៅដឹតច្បាស់ល្អ និងកម្រិត HDR Brightness 500nits ថែមទៀតផង។
Article image
សម្រាប់ការតភ្ជាប់ទំនាក់ទំនងនៅលើម៉ូនីទ័រនេះ គឺមានដូចជា HDMI 2.1, DisplayPort 1.4 និងUSB-C port ជាមួយនឹងកម្លាំង 65W។ ម៉ូនីទ័រ Predator X34 F3 នេះមានតម្លៃ $1,199.99 នៅអាមេរិកខាងជើង ហើយនឹងមានគម្រោងក្នុងការលក់ជាផ្លូវការនៅក្នុងត្រីមាសទី 2 ឆ្នាំ 2026 ខាងមុខនេះ៕
Article image