ស្វែងរកពួកយើង:

Aion Y Plus រថយន្តអគ្គិសនីសុទ្ធប្រភេទ Mid-size SUV ចេញលក់នៅទីផ្សារប្រទេសឥណ្ដូនេស៊ី ក្នុងតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

24 មិថុនា 2024 01:41 រសៀល

អាន 3 នាទី

Article image
GAC បានប្រារព្ធព្រឹត្តិការណ៍ប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល Aion Y Plus នៅទីផ្សារប្រទេសឥណ្ដូនេស៊ី។ រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធរបស់ GAC មួយនេះមានជម្រើសពីរម៉ូដែល គឺ Exclusive Model បំពាក់ថាមពលអាគុយអាចបើកបានចម្ងាយផ្លូវ 410km និង Premium Model បំពាក់ថាមពលអាគុយអាចបើកបរបានចម្ងាយផ្លូវ 490km ជាមួយតម្លៃចាប់ពីខ្ទង់ $25,200 ដល់ $28,900 តាមម៉ូដែលនីមួយៗ។
GAC Aion សហការជាមួយក្រុមហ៊ុនចែកចាយក្នុងប្រទេសឥណ្ដូនេស៊ី Indomobil ដើម្បីបង្កើតកិច្ចសហការរួមគ្នានូវប្រព័ន្ធ R&D សម្រាប់ផលិតកម្ម និងការលក់។ លើសពីនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រសកលភាវូបនីយកម្មរបស់ខ្លួន GAC Aion បានចូលទៅក្នុងទីផ្សារអាស៊ាន តាមរយះ “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ដែលរួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។ នៅពេលអនាគត  GAC គ្រោងនឹងសាងសង់មូលដ្ឋានរោចក្រផលិតកម្ម និងការលក់ជាសាកលចំនួនប្រាំពីរនៅអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងមជ្ឈិមបូព៌ា ព្រមទាំងពង្រីកស្លាកយីហោរថយន្តរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន 19 នៅជុំវិញពិភពលោក។
នៅក្នុងខែកក្កដាឆ្នាំនេះ រោងចក្រផលិតរថយន្តនៅក្នុងប្រទេសថៃរបស់ GAC Aion ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្ម។ ក្រៅពីរោងចក្រប្រទេសថៃ រោងចក្រនៅក្រៅប្រទេសទីពីររបស់ GAC Aion ក៏កំពុងសាងសង់ផងដែរ ដែលមានទីតាំងនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងពេលបច្ចុប្បន្នមានរថយន្តម៉ាក Aion Y Plus ចំនួន 13 ជម្រើសត្រូវបានចេញលក់នៅក្នុងទីផ្សារប្រទេសចិន ដែលមានតម្លៃចាប់ពីខ្ទង់ $13,700 ដល់ $26,100។ GAC Aion Y Plus បានផលិតឡើងដោយឈរនៅលើទម្រង់ស្ថាបត្យកម្ម AEP 2.0 Platform ដោយធ្វើឲ្យរថយន្ត Compact-SUV មានបណ្តោយ 4,535mm X ទទឹង1,870mm X កម្ពស់ 1,650 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង  2,750mm។
នៅផ្នែកខាងក្នុងរបស់ GAC Aion Y Plus ត្រូវបានរៀបចំតុបតែងតាមលំនាំបែបបទ ADiGO Space smart cockpit របស់ GAC ដោយក្នុងនោះមាននៅអេក្រង់បង្ហាញព័ត៌មានរថយន្តស្ថិតនៅក្រោយដៃចង្កូតប្រភេទ Full-LCD Instrument Panel ទំហំ 10.25-inch និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 14.6-inch រួមនិងដៃចង្កូតស្បែកប្រភេទ  leather-wrapped three-spoke steering wheel។ រថយន្តនេះមានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ ហើយអាចច្រៀងខារ៉ាអូខេបានទៀតផង។
Article image
Aion Y Plus បំពាក់ប្រព័ន្ធម៉ូទ័រមួយស្ថិតនៅខាងមុខដែលអាចផលិតកំលាំងបាន 100kW ឬ 134 សេះ ឬ 150kW និងអាចជាន់សន្ទុះល្បឿនលឿនបំផុត Top-Speed បានដល់ 130km/h។ ទាំងពីរជម្រើសម៉ូដែល (100km/150km Model) ប្រើប្រាស់កញ្ចប់អាគុយប្រភេទ lithium iron phosphate និងternary lithium battery ដែលមានជម្រើសទំហំចាប់ពី 37.9 kWh ដល់ 69.98 kWh។ បើតាមការបញ្ជាក់ពីស្ថាប័ន CLTC ការសាកភ្លើងមួយពេញម្តងអាចឲ្យ Aion Y Plus បើកបរបាន 310km, 430km, 510km, និង 610km ទៅតាមជម្រើសម៉ូដែលនីមួយៗ៕
Aion Y Plus រថយន្តអគ្គិសនីសុទ្ធប្រភេទ Mid-size SUV ចេញលក់នៅទីផ្សារប្រទេសឥណ្ដូនេស៊ី ក្នុងតម្លៃជាង 2 ម៉ឺនដុល្លារ