
Aito ដែលជាម៉ាកយីហោឡានប្រណិតដែលមានការអភិវឌ្ឍរួមគ្នារវាង Huawei និង Seres Group នៅថ្ងៃនេះ បានបញ្ចេញជម្រើស 4 កៅអី ទៅលើឡានអគ្គិសនី M9 SUV ថែមមួយទៀតហើយ ខណៈដែលមុននេះមាន ជម្រើស 5 កៅអី និង 6 កៅអីរួចហើយ។ ឡានថ្មីនេះ មានតម្លៃជិត 8 ម៉ឺនដុល្លារ។ ជាមួយនិងវត្តមានរបស់ M9 ជម្រើស 4 កៅអីនេះ ត្រូវបានក្រុមហ៊ុន HIMA (Harmony Intelligent Mobility Alliance) បញ្ជាក់ថា មានម៉ូដេលអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយចំហេះ (EREV) ហើយនឹងមានតម្លៃចាប់ពី $78,670 ឡើងទៅ។
សម្រាប់ការមកដល់ម៉ូដែលថ្មីនេះ គឺមានការឌីស្សាញរូបរាងខាងក្រៅ ហើយនិងលក្ខណៈសម្បត្តិទូទៅនៅលើឡានដូចម៉ូដែលមុនជម្រើស 5 កៅអី និង 6 កៅអីអញ្ចឹងដែរ ដោយខុសតែមានជម្រើសពណ៌ស្វាយថ្មីតែប៉ុណ្ណោះ។ ឡាន 4 កៅអីម៉ូដែល M9 EREV នេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនចំណុះ 1.5-liter មានកម្លាំង 112 kW ហើយនិងមានអមដោយម៉ូទ័រភ្លោះកម្លាំង 165 kW និង 200 kW។

ឡានថ្មីនេះ រត់បានជាមួយល្បឿនលឿនបំផុតដល់ទៅ 200 km/h និងមានសមត្ថភាពអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 5.1 វិនាទីប៉ុណ្ណោះ។ M9 EREV មានការបំពាក់នូវអាគុយទំហំ 52-kWh អាចបើកបរជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 266km តាមស្តង់ដារ CLTC។

ចំពោះម៉ូដែលអគ្គិសនីសុទ្ធវិញ គឺមានម៉ូទ័រមុខកម្លាំង 160kW និងម៉ូទ័រក្រោយកម្លាំង 230kW អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 4.7 វិនាទីប៉ុណ្ណោះ។ ឡាននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយប្រព័ន្ធសាកកម្លាំង 800-volt high-voltage platform។ សម្រាប់ជម្រើស 4 កៅអី M9 BEV នេះ កឺមានការប្រើប្រាស់នូវអាគុយទំហំ 100-kWh ដែលមានការផ្គត់ផ្គង់ដោយ CATL មានសមត្ថភាពអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 605km តាមស្តង់ដារ CLTC។ M9 BEV សាកត្រឹមតែ 5 នាទី អាចបើកបាន 150km។

គួរបញ្ជាក់ថា M9 បានប្រកាសចេញជាលើកដំបូងនៅថ្ងៃទី 26 ខែធ្នូឆ្នាំ 2023 ដែលជាម៉ូដែលទី 3 បន្ទាប់ពី M5 និង M7។ ដោយមានតែជម្រើស 6 កៅអីតែប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានបង្ហាញចេញនូវជម្រើស 5 កៅអីរបស់ម៉ូដែលនេះ នៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2024។ សម្រាប់ឆ្នាំ 2025 ក្រុមហ៊ុន Aito បានប្រកាសម៉ូដែលថ្មី M9 នេះនៅខែមីនា និងវបន្តបញ្ចេញនូវជម្រើស 5កៅអី និង 6 កៅអីបន្តទៀទ។ សូមជំរាបថា កាលពីម្សិលមិញនេះ Aito ក៏មានការប្រកាសចេញនូវ M7 SUV ស៊េរីថ្មី ជាមួយនិងតម្លៃ 279,800 យ៉ន់ និងមានការបញ្ជាទិញជាង 10,000 គ្រឿង ត្រឹមពេល 5 នាទីប៉ុណ្ណោះ។
