ស្វែងរកពួកយើង:

Aito M5 Ultra SUV សាកភ្លើង និងចាក់សាំងពេញម្តងជិះបាន 1.440km និងគាំទ្រប្រព័ន្ធ Huawei ADS3.0

ដោយ

Koun Jab Luffy

02 មីនា 2025 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះក្រុមហ៊ុនរថយន្តម៉ាក Aito បានបើកដាក់ឲ្យធ្វើការបញ្ជាទិញមុនសម្រាប់រថយន្ត SUV ស៊េរីថ្មីម៉ូដែល M5 Ultra ជាមួយតម្លៃខ្ទង់ $32,700។ រថយន្ត SUV ស៊េរីថ្មីនេះ គាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត Huawei ADS 3.0 advanced driving system ដែលធ្វើការជាមួយនឹងសែនស័រ 192-line lidar និង 4D millimeter-wave radar ដែលផ្តល់នូវកម្រិតសុវត្ថិភាពខ្ពស់ក្នុងការបើកបរបានគ្រប់ស្ថានភាព ដោយ Aito បានអះអាងថា Aito M5 Ultra គឺជារថយន្តបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់បំផុត “strongest intelligent driving”។
សម្រាប់ប្រព័ន្ធជំនួយការប្រើប្រាស់នៅលើ Aito M5 Ultra មានដូចជាប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ all-directional automatic emergency braking សម្រាប់មុខងារ collision avoidance និង automatic emergency steering។ ជាមួយប្រព័ន្ធ Huawei ADA3.0 គឺដំណើរការបានគ្រប់ស្ថានភាពផ្លូវទាំងផ្លូវក្នុងក្រុង និងផ្លូវហាយវ៉េ។ បន្ថែមពីនេះ Aito M5 Ultra ក៏គាំទ្រមុខងារបញ្ជាចូលចំណោតស្វ័យប្រវត្តិ remote control parking function ដែលអាចចូល និងចេញពីចំណោតកន្លែងដែលតូចចង្អៀតបំផុតដោយពុំមានបញ្ហា។
Article image
បច្ចុប្បន្នម៉ូដែល Aito M5 Ultra RWD ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous motor បំពាក់នៅផ្នែកខាងក្រោយដែលមានកំលាំង 200kWh ឬ 268 សេះ និងប្រើកញ្ចប់ថ្មប្រភេទ lithium iron phosphate ទំហំ 83kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 602km តាមស្តង់ដារ CLTC។
ក្រៅពីម៉ូដែលអគ្គិសនីសុទ្ធ Aito M5 Ultra នៅមានជម្រើសម៉ូដែល EREV ចំនួនពីរផ្សេងទៀតផងដែរ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ (RWD) និងម៉ូទ័រពីរ (AWD)។ ដោយម៉ូដែល RWD ដំណើរការដោយម៉ូទ័រអគ្គិសនី permanent magnet synchronous motor កំលាំង 200kW ខណៈម៉ូដែល AWD ប្រើម៉ូទ័រ permanent magnet synchronous motor ពីរមានកំលាំងសរុប 480kW ឬ 644 សេះ។
ទាំងម៉ូដែល RWD និង AWD ប្រើប្រាស់កញ្ចប់ថ្មប្រភេទ ternary lithium ទំហំ 42kWh ដូចគ្នា ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 255km និង 230km ដោយប្រើថាមពលថ្មសុទ្ធ ហើយនិងអាចជិះបានដល់ 1,440km និង 1,275km នៅពេលប្រើផ្គូបជាមួយម៉ាស៊ីន Hybrid។
Article image
សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ 2025 ក្រុមហ៊ុន Aito លក់រថយន្តម៉ូដែល Aito M5 បានចំនួនតែ 910 គ្រឿង ដែលស្មើនឹង 4.17% នៃការលក់ប្រចាំខែរបស់ក្រុមហ៊ុន  បើប្រៀបធៀបទៅនឹង Aito M7 និង M9ការលក់របស់ម៉ូដែល M5 គឺមានចំនួនទាបជាង៕
Aito M5 Ultra SUV សាកភ្លើង និងចាក់សាំងពេញម្តងជិះបាន 1.440km និងគាំទ្រប្រព័ន្ធ Huawei ADS3.0