ស្វែងរកពួកយើង:

Aito M7 មានការបញ្ជាទិញមុនបានច្រើនជាង 200,000 គ្រឿងត្រឹមរយៈពេល 12 ខែក្រោយសម្ពោធជាផ្លូវការណ៌

ដោយ

Koun Jab Luffy

30 កញ្ញា 2024 01:13 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃទី 28 ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Aito ប្រកាសថា ម៉ូដែលថ្មីនៃរថយន្ត Aito M7 Series បានចំនួនច្រើនជាងចំនួន 200,000 គ្រឿង នារយៈពេល 12 ខែមកនេះ។ ជាមួយគ្នានេះសម្រាប់អតិថិជនដែលបានបញ្ជាទិញមុនថ្ងៃទី 8 ខែតុលានេះ នឹងទទួលបាននូវអត្ថប្រយោជន៌ដែលមានតម្លៃជាង 38,800 យ៉ន់ ដែលស្មើរនឹង 5,500 ដុល្លារ។
សូមជំរាបថា Aito M7 គឺជាម៉ូដែលទីពីររបស់ក្រុមហ៊ុននេះ ដែលមានការផលិតដោយក្រុមហ៊ុន Huawei និង Seres។ ថ្មីៗនេះៗក្រុមហ៊ុន Seres ទើបតែទិញយកនូវម៉ាក Aito trademark និងប៉ាតង់មួយចំនួនពីក្រុមហ៊ុន Huawei ផងដែរ។ Aito M7 ត្រូវបានក្រុមហ៊ុនបង្ហាញចេញជាលើកដំបូងកាលពីខែកក្កដា ឆ្នាំ 2022 មានចំនួន 3 ជម្រើស។
Article image
សម្រាប់ម៉ូដែលថ្មីរបស់ Aito M7 នេះ គឺមានការប្រកាសចេញកាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2023 ជាប្រភេទកៅអី និង 6 កៅអី និងមានចំនួន 5 ជម្រើស។ បន្ទាប់មកក៏មានការបញ្ចេញនូវម៉ូដែលថ្មី ដែលមានការប្រើប្រាស់នូវប្រព័ន្ធបើកបរ two rear-wheel drive intelligent driving trims ផងដែរ។ រថយន្តថ្មីនេះមានងតម្លៃចាប់ពី 249,800 យ៉ន់  ទៅ 329,800 យ៉ន់ ដែលប្រហែលជា 35,100 ដុល្លារ ដល់ទៅ 47,000 ដុល្លារ។ នៅដើមឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុនបានបញ្ចេញនូវ Aito M7 series ចំនួន 2 ម៉ូដែលបន្ថែមទៀត ដែលមាន Aito M7 Ultra និង Aito M7 Pro។
Article image
Aito M7 Pro គឺបានប្រកាសលក់នៅថ្ងៃទី 26 ខែសីហា ដែលមាន 4 ម៉ួដែល នឹងមានតម្លៃចាប់ពី 249,800 យ៉ន់  ទៅ 329,800 យ៉ន់ ដែលប្រហែលជា 35,100 ដុល្លារ ដល់ទៅ 47,000 ដុល្លារ។ រថយន្តនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ Huawei ADS basic version និងមានការទ្រទ្រង់ជាមួយនូវ three millimeter-wave radars, 10 high-definition cameras និង 12 ultrasonic radars ជំនួយដល់ការធ្វើដំណើរនៅលើផ្លូវហៃវេបានកាន់តែប្រសើរ។
សម្រាប់ម៉ូដែលថ្មី Aito M7 Ultra វិញ គឺមានបំពាក់នូវប្រព័ន្ធឆ្លាតវៃជាច្រើនដូចជា 192-line lidar មានគាំទ្រដោយ three millimeter-wave radars, 12 ultrasonic radars ហើយនិងកាមេរ៉ាចំនួន 11 cameras។ រថយន្តនេះ គឺមានការប្រើប្រាស់នូវមុខងារ NCA (Navigation Control Assistant) ទៀតផង។
Article image
សូមជំរាបថា បន្ទាប់ពីការប្រកាសជាផ្លូវការណ៌បាន 25 ថ្ងៃ រថយន្តជំនាន់ថ្មី Aito M7 series មានការបញ្ជាទិញរហូតដល់ទៅ 50,000 គ្រឿង។ ក្រុមហ៊ុនបានដឹកជញ្ជូនអោយអតិថិជនបានចំនួន 30,635 គ្រឿងហើយត្រឹមពេល 84 ថ្ងៃ និងបន្តដល់ 100,000 គ្រឿងត្រឹមរយៈពេល 170 ថ្ងៃ។ មកដល់ថ្ងៃទី 22 ខែកញ្ញា ការបញ្ជាទិញ Aito M7 series បានកើនឡើងដល់ទៅ 149,600  គ្រឿង និងមកដល់ខែសីហាឆ្នាំ 2024 នេះរថយន្តនេះមានការបញ្ជាទិញចំនួន 10,261 គ្រឿងបន្ថែមទៀត។