ស្វែងរកពួកយើង:

Aito M8 ចាក់សាំង និងសាកភ្លើងមួយពេញ ជិះបាន 1,500km មានតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

05 មេសា 2025 01:16 រសៀល

អាន 2 នាទី

Article image
Aito M8 គឺជាឡានស៊េរីថ្មីមួយ ដែលទើបតែបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន និងមានដាលក់ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $50,000 ដល់ $63,000។ តាមការអោយដឹងពីក្រុមហ៊ុននេះ បាន អោយដឹងថា Aito M8 គឺជាឡានប្រភេទ REEV ដែលប្រើម៉ាស៊ីនសាំង ចំណុះ 1.5L Turbo មានកម្លាំង 158 សេះ អមដោយម៉ូទ័រអគ្គិសនី 1 នៅកង់មុខ កម្លាំង 221 សេះ និងម៉ូទ័រអគ្គិសនី 1 ទៀតនៅកង់ក្រោយ កម្លាំង 304 សេះ។
ឡាន Aito M8 ស៊េរីថ្មីនេះ មានជម្រើសកញ្ចប់អាគុយទំហំ 36kWh និង 51.9kWh ដែលផ្តល់ចម្ងាយបើកបរដោយប្រើថាមពលអគ្គិ សនីសុទ្ធ 201km និង 310km អាស្រ័យទៅតាមទំហំអាគុយរបស់វា។ នៅពេលសាកភ្លើងពេញ និងចាក់សាំងមួយពេញ ឡាន Aito M8 គឺមានសមត្ថភាពខ្ពស់ អាចបើកបរនៅលើដងផ្លូវបានចម្ងាយសរុប 1,526km ឯណោះ។ ឡានក៏គាំទ្រការសាកភ្លើងល្បឿនលឿនដែរ ដោយចាយពេលត្រឹម 5 នាទី អាចសាកបាន 150km វិញទៀតផង។
Article image
គួរឲ្យដឹងដែរថា ឡាន Aito M8 នេះ ទទួលបានការកក់សរុបច្រើនជាង 70,000 គ្រឿងហើយ គិតចាប់តាំងពី បានបង្ហាញខ្លួនជាផ្លូវការ កាលពីថ្ងៃទី 6 ខែមីនា កន្លងទៅ។ ក្រុមហ៊ុន Aito បានបញ្ជាក់ឲ្យដឹងទៀតថា ត្រឹមរយៈពេល 1 ម៉ោងដំបូង ពួកគេទទួលបានការកក់ 7,500 គ្រឿង, 21,000 គ្រឿង នៅក្នុងរយៈពេល 6 ម៉ោងដំបូង និង 28,000 ក្នុងរយៈពេលត្រឹម 12 ម៉ោង។
Article image
Aito M8 គឺជាឡាន SUV ខ្នាតធំ ដែលមានប្រវែងតួខ្លួន 5.19m ទទឹង 1.99m កម្ពស់ 1.79m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.10m ហើយមានការឌីហ្សាញបែប Sleek ទាន់សម័យ ស្រដៀងទៅនឹង Mercedes-Benz GLS ដែរ។ មិនតែប៉ុណ្ណោះ Aito M8 គឺជាឡានដែលសម្បូរទៅដោយ Option ទំនើបៗ និងប្រណីត ដោយក្នុងនោះរួមមាន ដូចជា អេក្រង់ខ្នាតធំ ចំនួន 3, កន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2, កុងទ័របាញ់លើកញ្ចក់ ទំហំ 75 អ៊ីង, អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ព្រមទាំង ប្រព័ន្ធជំនួយការបើកបរ Huawei ADS 3.0 ផងដែរ៕