ស្វែងរកពួកយើង:

All-new Aito M7 របស់ Huawei មានការបញ្ជាទិញមុនដល់ទៅជាង 10 ម៉ឺនគ្រឿងត្រឹមតែមួយម៉ោងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

08 កញ្ញា 2025 07:37 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 05 ខែកញ្ញា ម្សិលមិញនេះ ក្រុមហ៊ុនចែកចាយលក់រថយន្តរបស់ក្រុមហ៊ុន Huawei ហៅថា Harmony Intelligent Mobility Alliance (HIMA) បានបើកទទួលការកក់មុន ឬ Pre-Order សម្រាប់រថយន្តស៊េរីថ្មីម៉ូដែល Aito M7 ឬ All-new Aito M7។
បើតាមរបាយការណ៍ពី HIMA បានឲ្យដឹងថា Aito M7 ចំនួន 20,000 គ្រឿងត្រូវបានអតិថិជនធ្វើការកក់ទុកក្នុងរយះពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ ហើយការកក់បានកើនឡើងដល់ទៅជាង 10 ម៉ឺនគ្រឿង ក្នុងរយះពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។ រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ នឹងត្រូវចេញលក់ផ្លូវការណ៍នៅថ្ងៃទី 23 ក្នុងខែកញ្ញានេះ។ សម្រាប់តម្លៃ Aito M7 គឺចាប់ពី $40,300 ឡើងទៅ ជាមួយជម្រើសម៉ូដែល BEV និង EREV។
Article image
Huawei Aito M7 ជំនាន់ថ្មី ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade ទៅលើការឌីស្សាញរូបរាងខាងក្រៅយ ការតុបតែងផ្នែកខាងក្នុង ប្រព័ន្ធដំណើរការ និងទំហំជាដើម។ ចំពោះការឌីស្សាញផ្នែកខាងមុខ គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល Aito M8 ជាមួយការបំពាក់នូវបន្ទាត់ចង្កៀង LED រចនាបែបស្លីមអូសកាត់ក្បាលរថយន្តភ្ជាប់ពីបណ្តុំចង្កៀងម្ខាងទៅម្ខាង ហើយស្លាកសញ្ញា Aito បានលើទៅដាក់ពីខាងលើបន្ទាត់ LED វិញមិនស្ថិតនៅកណ្តាលដូចជំនាន់មុនទៀតឡើយ។
Article image
All-new Aito M7 គាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត Qiankun ADS 4.0 advanced driving assistance system របស់ Huawei ដែលភ្ជាប់ដំណើរការជាមួយប្រព័ន្ធសែនស័រ LiDAR រួមមាន 92-line lidar, a rear-facing solid-state lidar, និង 4D millimeter-wave radars ចំនួន 5 គ្រាប់។
Article image
នៅក្នុងកាប៊ីនត្រូវបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឡាស៊ែរ ឬហៅថា Limera ដែលបានរួមបញ្ចូលគ្នានូវសែនស័រ LiDAR និងកាមេរ៉ា ដើម្បីធ្វើការត្រួតពិនិត្យរាល់ឧបសគ្គបានច្បាស់ក្នុងកម្រិត 30cm នៅពេលយប់ថែមទៀតផង។ Aito M7 មានទំហំវិមាត្រ  5,080mm x 1,999mm x 1,780mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm។ ជំនាន់ថ្មីនេះ មានតួរខ្លួនវែងជាងជំនាន់មុន 60cm ដែលធ្វើឲ្យគម្លាតចន្លោះកង់មុខ និងកង់ក្រោយវែងជាងមុន 210mm។ All-new Aito M7 មានជម្រើស 5-កៅអី និង 6-កៅអី។
Article image
ម៉ូដែល Aito M7 BEV RWD ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ មានកម្លាំង 227kW (304hp) ខណៈម៉ូដែល AWD បានបន្ថែមម៉ូទ័រខាងមុខមួយទៀតមានកម្លាំង 160kW (215hp) និងមានកញ្ចប់ថ្មទំហំ 100kWh ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយ 710km និង 660km ទៅតាមជម្រើសម៉ូដែល (RWD ឬ AWD)។
ចំនែកម៉ូដែល Aito M7 EREV វិញ មានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5L មានកម្លាំង 118kW (158hp) ដោយម៉ូដែល RWD ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយកម្លាំង 227kW រីម៉ូដែល AWD វិញបានបំពាក់បន្ថែមម៉ូទ័រអគ្គិសនីខាងមុខមួយទៀតដេលមានកម្លាំង 165kW (221hp)។ Aito M7 EREV មានកញ្ចប់ថ្មទំហំ 37kWh និង 53kWh ជាមួយសមត្ថភាពអាចជិះបានចម្ងាយ 1,465 km/ 1,510 km, និង 1,625 km ទៅតាមជម្រើសផ្សេងគ្នា។
Article image
ផ្នែកខាងក្នុងរបស់ All-New Aito M7 មានបំពាក់នូវកៅអីស្បែក ដៃចង្កូតស្បែក អេក្រង់បង្ហាញព័ត៌មាន Full-LED Panel, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 16.1-inch អេក្រង់នៅខាងមុខអ្នករួមដំណើរកៅអីមុខ។ បន្ថែមពីនេះ ក៏មានបន្ថែមការដេគ័រជាមួយឈើប្រណិតនៅលើដៃទ្វារ និងផ្នែកកណ្តាល (Center Console) រួមទាំងមានអេក្រង់កម្សាន្តភ្ជាប់នៅលើដំបូលសម្រាប់អ្នកអង្គុយកៅអីជួរក្រោយ មានទួរទឹកកកចំណុះ 7.3L និងកៅអី zero-gravity សម្រាប់តៃកុងជាដើម៕