ស្វែងរកពួកយើង:

All-new BYD Atto 3 ជំនាន់ទី 3 បង្ហាញវត្តមានជាមួយនិងកម្លាំង 326 hp បើកបានចម្ងាយ 630km និងបច្ចេកវិទ្យាសាក Flash Charging ទៀតផង

ដោយ

ជុំ ប៉េងលីន

24 មេសា 2026 05:02 ល្ងាច

អាន 3 នាទី

Article image

ដូចការគ្រោងទុកនៅពេលនេះ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover បានបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2026 ហើយ ដោយមកជាមួយនិតម្លាំង 240 kW (326 hp) និងអាចបើកបានចម្ងាយ 630km។ ឡានអគ្គិសនីថ្មីនេះ គឺមានការតម្លើងនូវ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរ DiPilot 300 assisted driving system ហើយនិងមានការប្រើប្រាស់នូវContinuous Damping System ហើយនិយបច្ចេកវិទ្យាសាកជំនាន់ថ្មី Flash Charging ទៀតផង។
All-new BYD Atto 3 បង្ហាញវត្តមានជាមួយនិងកម្លាំង 326 hp បើកបានចម្ងាយ 630km និងបច្ចេកវិទ្យាសាក Flash Charging ទៀតផង ដូចការគ្រោងទុកនៅពេលនេះ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover បានបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2026 ហើយ ដោយមកជាមួយនិតម្លាំង 240 kW (326 hp) និងអាចបើកបានចម្ងាយ 630km។ ឡានអគ្គិសនីថ្មីនេះ គឺមានការតម្លើងនូវ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរ DiPilot 300 assisted driving system ហើយនិងមានការប្រើប្រាស់នូវContinuous Damping System ហើយនិយបច្ចេកវិទ្យាសាកជំនាន់ថ្មី Flash Charging ទៀតផង។
គួរបញ្ជាក់ថា ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover មួយនេះ ត្រូវបានគេស្គាល់ថា ជាម៉ូដែល Yuan Plus សម្រាប់ទីផ្សារប្រទេសចិន។ ហើយសម្រាប់ការមកដល់នាពេលនេះ គឺជាជំនាន់ទី 2 របស់ BYD Atto 3 ហើយ។ ការប្រកាសចេញនៅពេលនេះ ក្រុមហ៊ុន BYD មានគោលដៅជុំរុញការលក់ទៅលើម៉ូដែលនេះអោយបានកាន់តែច្រើនសម្រាប់ទីផ្សារក្នុងស្រុក ពីព្រោះថា មកដល់ពេលនេះ ឡានអគ្គិសនី BYD Atto 3 Crossover នេះ គឺលក់បានត្រឹមតែ 10,675 ប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសចិន ដែលមានការធ្លក់ចុះ 73.2% នេះបើយោងតាមទិន្នន័យ China EV DataTracker។

Article image
ទាក់ទងនឹងការឌីស្សាញវិញ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ គឺមានមុខមាត់ Dragon Face មានប្រវែង 4665mm ទទឹង 1895mm កំពស់ 1675mm ខណៈដែលគម្លាតកង់មុខក្រោយប្របែង 2,770mm ដែលវែងជាងម៉ូដែលមុន 210mm ធំជាងមុន 20mm និងខ្ពស់ជាងមុន 60mm ស្របពេលដែលគម្លាតកង់មុខក្រោយវែងជាងមុន 50mm។ Atto 3 ថ្មីនេះ ប្រើប្រាស់កង់ពីរជម្រើស គឺមានទំហំ 18 អ៊ីង 19 អ៊ីង។ សូមជំរាបថា មុននេះ Atto 3 បានដាក់ពាក្យលក់សម្រាប់ទីផ្សារប្រទេសចិនហើយ ដូច្នេះពេលនេះ គឺបានដាក់លក់ហើយ។

ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ មានជម្រើស 6 ពណ៌ និងមានឧបាល័រ 16 គ្រាប់ ហើយនិងមានទូទឹកកក និងទឹកក្តៅ រួមនិង Power Tailgate ផងដែរ។ បន្ថែមពីនេះ នៅលើឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ ក៏មានអេក្រង់ធំ អាចបញ្ជាបានរកលូន រួមនិងអេក្រង់សម្រាប់អ្នកបើកបរ ក៏ដូចជាអេក្រង់ Head-up display។ នៅកណ្តាលមានកន្លែង wireless phone chargers ចំនួន 2។

Article image
ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ មកជាមួយអាគុយទំហំ 57.545 kWh LFP Battery កម្លាំង 200 kW (268 hp) ហើយនិងប្រើប្រាស់នូវម៉ូទ័រក្រោយ សាកពេញម្តងអាចរត់បាន 540 km តាមស្តង់ដារ CLTC range។ សម្រាប់ម៉ូដែលទីពីរអាគុយទំហំ 68.547kWh គាំទ្រដោយ e-motor កម្លាំង 240 kW (322 hp) សាកពេញអាចើកបាន 630km។ ឡានអគ្គិសនីស៊េរីថ្មី The all-new BYD Atto 3 Crossover នេះ ប្រើប្រាស់ Flash Charging Technology សាកពី 10% ទៅ 97% ស៊ីពេលត្រឹម 9 នាទីប៉ុណ្ណោះ។
All-new BYD Atto 3 ជំនាន់ទី 3 បង្ហាញវត្តមានជាមួយនិងកម្លាំង 326 hp បើកបានចម្ងាយ 630km និងបច្ចេកវិទ្យាសាក Flash Charging ទៀតផង