ស្វែងរកពួកយើង:

Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

ដោយ

Koun Jab Luffy

31 ឧសភា 2025 04:51 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តម៉ាក Alpine បានបញ្ជាក់ថា ឡាន Hybrid Hypercar ថ្មីរបស់ខ្លួននឹងទទួលបានការបំពាក់នូវម៉ាស៊ីនប្រភេទ turbocharged V6 និងម៉ូទ័រអគ្គិសនីសម្រាប់ដំណើរការកង់មុខនីមួយៗ។ ហើយ Hybrid Hypercar ថ្មីនេះនឹងមកដល់នៅឆ្នាំ 2026។
មានរយះពេលមិនយូរប៉ុន្មានបន្ទាប់ពីការបង្ហាញពីរថយន្តប្រភេទ Crossover លើកដំបូងរបស់ខ្លួនម៉ូដែល A390 ក្រុមហ៊ុន Alpine បានបង្ហាញពីអ្វីដែលអស្ចារ្យជាងមុន ដោយក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថា បានកំពុងធ្វើការនៅលើម៉ូដែល Le Mans ដែលជាម៉ូដែលពិសេស ដែល Alpine ចង់ដាក់ប្រជែងនឹងឡាន Ferrari ដែលដំណើរការដោយប្រព័ន្ធ Hybrid ដ៏ទំនើប។
នៅក្នុងព្រឹត្តិការណ៍ប្រកាសបង្ហាញចេញរថយន្ត Crossover ដំបូងរបស់ខ្លួមម៉ូដែល A390 កាលពីម្សិលមិញនាយកប្រតិបត្តិក្រុមហ៊ុន Renault លោក Luca De Meo បានបញ្ជាក់ទៅកាន់បណ្តាញ TopGear និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថា Alpine កំពុងធ្វើការលើរថយន្តស៊េរីទំនើបថ្មី។
Article image
ប្រធានក្រុមហ៊ុន Alpine លោក Philipe Krief ក៏បានបញ្ជាក់ពីវត្តមាននៃរថយន្តទំនើបដែលនឹងមកដល់នៅឆ្នាំ 2028 ផងដែរ ហើយរថយន្តស៊េរីថ្មីរបស់ Alphine នឹងក្លាយជារថយន្ត Hybrid ដែលមានកម្លាំងខ្លាំងដល់ទៅ 1,000 សេះ ដោយវានឹងភ្ជាប់ដំណើរការជាមួយនឹងម៉ាស៊ីន turbocharged V6 សម្រាប់ដំណើរការកង់ទាំងក្រោយទាំងពីរ និងម៉ូទ័រអេឡិចត្រិចសម្រាប់កង់ខាងមុខនីមួយៗ។
លោក Krief បានប្រាប់ TopGear បន្ថែមទៀតថា "រថយន្តនេះមានគោលបំណងបី" ដោយ "គោលបំណងទីមួយ គឺដើម្បីនាំយកម៉ាករថយន្ត Alpine ឡើងលើទីផ្សារកាន់តែទូលំទូលាយ។ គោលបំណងទីពីរ វាបង្ហាញពីមន្ទីរពិសោធន៍នៃការច្នៃប្រឌិត សម្រាប់រថយន្តទំនើបសម្រាប់ក្រុមហ៊ុន Alpine ហើយបន្ទាប់មកសម្រាប់ក្រុម Renaultទាំងមូល និងគោលបំណងទីបី រថយន្តស៊េរីថ្មីនេះនឹងធ្វើឱ្យអាជីវកម្មរថយន្តម៉ាក Alphine កាន់តែដំណើរការល្អ"។
Article image
បើតាមរូបភាពគំរូដែលបានបែកធ្លាយមកនេះបង្ហាញឲ្យឃើញថា រថយន្ត Hypercar របស់ Alpine នឹងមានការឌីស្សាញស្រដៀងនឹងអ្វីដែល Lamborghini កំពុងធ្វើជាមួយនឹងរថយន្តម៉ូដែល Temerario និង Revuelto និងរថយន្ត Ferrari ម៉ូដេល SF90។
Article image
ក្រុមហ៊ុន Alpine គ្រោងនឹងបញ្ចេញម៉ូដែលឡានអគ្គិសនីថ្មីចំនួន 5 គិតត្រឹមឆ្នាំ 2030។ ហើយនៅឆ្នាំក្រោយនេះ Alpine នឹងមានការបង្ហាញចេញឡានអគ្គិសនីសុទ្ធជំនួសឲ្យម៉ូដែល A110 បច្ចុប្បន្ន។ Alpine ក៏នឹងនាំយកស្លាកឈ្មោះឡាន A310 មកប្រើឡើងវិញផងដែរសម្រាប់រថយន្តស្ព័រអគ្គិសនីប្រភេទ 2+2 ដែលប្រើប្រាស់គ្រោងឆ្អឹងដូចគ្នានឹងម៉ូដែល A110 ដែរ។ ស្របពេលជាមួយគ្នាន Alphineក៏កំពុងធ្វើការលើម៉ូដែល Hybrid Hypercar ទំនើបម៉ូដែល A390 ថែមទៀតផង ដែលម៉ូដែលនេះនឹងចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ៕
Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari