ស្វែងរកពួកយើង:

Apple កំពុងតែរៀបចំនូវការឌីស្សាញឡើងវិញទៅលើ iPhone នៅឆ្នាំ 2027

ដោយ

Koun Jab Luffy

10 មេសា 2025 01:06 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូន iPhone បង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងខែមិថុនាឆ្នាំ 2007 ដែលមានន័យថា យើងនឹងអបអរទៅលើខួបរយៈពេល 20 ឆ្នាំរបស់ក្រុមហ៊ុននេះនៅក្នុងឆ្នាំ 2027 ហើយលោក  Mark Gurman របស់ស្ថាប័នBloomberg’ បញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងធ្វើការរៀបចំនូវការឌីស្សាញដ៏ធំមួយទៅលើផលិតផលជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងប្រកាសបង្ហាញនូវស្មាតហ្វូន iPhone ដែលអាចបត់បានដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2027 នេះជាមួយនឹងស្មាតហ្វូន  iPhone 19 Pro ដែលនឹងប្រើប្រាស់នូវកញ្ចក់។
នៅមិនទាន់មានព័ត៌មានលម្អិតច្រើនអំពីស្មាតហ្វូននេះទេ ប៉ុន្តែគ្រាន់តែដឹងថាវាមានភាគរយច្រើនដែលស្មាតហ្វូននេះនឹងធ្វើឡើងពីកញ្ចក់ដូចទៅនឹងស្មាតហ្វូន Xiaomi Mix Alpha ជាដើម។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បាននិយាយអំពីស្មាតហ្វូន iPhone ដែលធ្វើឡើងពីកញ្ចក់នេះ គឺមានការលេចលឺជាច្រើនឆ្នាំមកហើយ។ សូមជំរាបថា លោក Jony Ive ដែលជាអតីតប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន Apple កន្លងមក ធ្លាប់ចង់ផលិតស្មាតហ្វូន iPhone ធ្វើពីកញ្ចក់ ចាប់តាំងពីឆ្នាំ 2017 មកម្លេះ ដោយម៉ូដែលនេះ នឹងមានរូបរាងថ្មី កម្រ៉ាស់ស្តើង និងស្លីម ផ្តល់នូវភាពប្រណិតបំផុតនៅក្នុងការប្រើប្រាស់។
Article image
សម្រាប់ការបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយបំផុតចេញពីលោក Gurman បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro Series នេះ នឹងមិនមានការឌីស្សាញខ្នងក្រោយ ដែលប្រើប្រាស់នូវ 2-Tone ដូចការទម្លាយចេញនៅលើរូបភាពនាពេលថ្មីៗនេះនោះទេ ដោយម៉ូដែលនេះ នឹងប្រើប្រាស់នូវពណ៌ដូចទៅនឹងស្មាតហ្វូន iPhone 16 Pro អញ្ចឹង៕
Apple កំពុងតែរៀបចំនូវការឌីស្សាញឡើងវិញទៅលើ iPhone នៅឆ្នាំ 2027