ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Apple គ្រោងនឹងកាត់បន្ថយសង្វាក់ផលិត iPhone 13 ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប

ដោយ

Koun Jab Luffy

13 តុលា 2021 04:33 ទៀបភ្លឺ

អាន 2 នាទី

Article image
បញ្ហាកង្វះខាតបន្ទះឈីបស្មាតហ្វូនសកលបានធ្វើឲ្យមានការកាត់បន្ថយសង្វាក់ផលិតឧបករណ៍អេឡិចត្រូនិចនៅទូទាំងពិភពលោកជាពិសេសសង្វាក់ផលិតស្មាតហ្វូនតែម្តង ហើយក្នុងនោះក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino Apple ក៏ជូបបញ្ហានេះដូចគ្នា។ ក្រុមហ៊ុន Apple បានប្រកាសពន្យាពេលក្នុងការចេញលក់នាឡិកាដៃជំនាន់ថ្មីរបស់ខ្លួនគឺ Apple Watch Series 7 ដោយក្រុមហ៊ុននេះបានផ្តោតទៅលើការចេញលក់ទូរស័ព្ទ iPhone 13 Series ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។
យ៉ាងណាមិញបើតាមរបាយការណ៍ចេញផ្សាយដោយ Bloomberg បាននិយាយថា Apple ទំនងជាធ្វើការកាត់បន្ថយគោលដៅសង្វាក់ផលិត iPhone 13 Series ដែលបានគ្រោងទុកក្នុងឆ្នាំ 2021 នេះ យ៉ាងហោចណាស់ក៏ 10 លានគ្រឿងដែរ។ បញ្ហានេះត្រូវបានគេបញ្ជាក់ថាបណ្តាលមកពីកង្វះខាតបន្ទះឈីបសកលដែលបានអូសបន្លាយពេល ដែលធ្វើឲ្យជះឥទ្ធិពលទៅលើសង្វាក់ផលិតកម្ម iPhone ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យារបស់អាមេរិកមួយនេះ។ បើតាមគម្រោង Apple គឺត្រូវផលិតទូរស័ព្ទ iPhone 13 Series ឲ្យបាន 90 លានគ្រឿងនៅមុនដំណាច់ឆ្នាំ 2021 នេះ ប៉ុន្តែពេលនេះក្រុមហ៊ុននេះគ្រោងកាត់បន្ថយការផលិតមកនៅត្រឹម 80 លានគ្រឿងវិញ។
Article image
ការកាត់បន្ថយបរិមាណផលិតនេះត្រូវបានគេដឹងថាបណ្តាមកពីក្រុមហ៊ុន Broadcom និង Texas Instruments (TI) មិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់សមាសធាតុបានគ្រប់គ្រាន់ក្នុងពេលនេះ។ Apple បានទិញ Display Chip មួយផ្នែកពីក្រុមហ៊ុន TI ខណៈ Broadcom គឺជាអ្នកផ្គត់ផ្គង់ទៅលើ wireless chip។ បញ្ហាចម្បងរបស់ក្រុមហ៊ុន Texas Instruments គឺការផលិតឈីបសម្រាប់ភ្ជាប់ជាមួយនឹងបន្ទះអេក្រង់ OLED Display ប៉ុន្តែ Apple ក៏កំពុងប្រឈមនឹងការខ្វះខាតសមាសធាតុពីអ្នកផ្គត់ផ្គង់ផ្សេងទៀតផងដែរ។ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗបានព្រមានថា តម្រូវការបន្ទះឈីបនឹងបន្តកើនឡើងលើសការផ្គត់ផ្គង់ពេញមួយឆ្នាំក្រោយ (2022) ទៀត ហើយក៏នឹងអាចមានបន្តសក្តានុពលលើសពីនេះ ដូច្នេះ នេះមិនមែនជាបញ្ហាដែលអាចដោះស្រាយបានក្នុងរយះពេលឆាប់ៗនោះទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.