ស្វែងរកពួកយើង:

Apple គ្រោងនឹងបិទហាងមួយចំនួននៅប្រទេសចិន

ដោយ

Koun Jab Luffy

31 កក្កដា 2025 08:13 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុន Huawei បានដណ្តើមយកដំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិននៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 ហើយសមិទ្ធិផលនេះ បានធ្វើអោយក្រុមហ៊ុន Apple គ្រោងនឹងបិទទៅលើហាង Apple Store មួយចំនួននៅក្នុងប្រទេសចិនផងដែរ។ យោងតាមរបាយការណ៍ថ្មីមួយ បាននិយាយថា ក្រុមហ៊ុន Apple គ្រោងនឹងបិទហាងលក់រាយ (Retail Store) នៅក្នុងតំបន់ Dalian (ប្រទេសចិន) ខណៈពេលដែលក្រុមហ៊ុន Huawei នៅតែបន្តក្លាយជាឧបសគ្គនៃការលក់ iPhone។
នៅក្នុងរបាយការណ៍ខាងលើនេះ បានបន្តទម្លាយថា ហាងនេះ ស្ថិតនៅក្នុងមជ្ឈមណ្ឌលលក់ទំនិញ Parkland shopping centre ដែលស្ថិតនៅភាគឦសាននៃប្រទេសនេះ។ ក្រុមហ៊ុន Apple ទំនងជាបិទហាង Apple Store របស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី 9 ខែសីហា នេះបើតាមការប្រកាសជាផ្លូវការនៅលើវេបសាយរបស់ក្រុមហ៊ុននេះ។ ការបិទហាងនេះ បណ្តាលអោយក្រុមហ៊ុន Apple នៅសល់តែហាងមួយទៀតប៉ុណ្ណោះនៅក្នុងទីក្រុងនេះ។ ការបិទហាងនេះ ក៏អាស្រ័យដោយសារតែកង្វះទៅលើការគ្រប់គ្រង និងការតាមដានការងារផងដែរ។
Article image
ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនរបស់ Apple នៅក្នុងប្រទេសចិន បង្ហាញនូវភាពរីករាយជាមួយនឹងដំណឹងល្អដែលក្រុមហ៊ុន Apple មានគម្រោងបើកហាងទី 3 របស់ខ្លួននៅក្នុងទីក្រុង Shenzhen នៅថ្ងៃទី 16 ខែសីហានេះផងដែរ។ កាលពីឆ្នាំមុន Apple ក្រុមហ៊ុននេះ មានហាងសរុបចំនួន 57 នៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះផងដែរ ហាង Apple Store ថ្មីរបស់ក្រុមហ៊ុន Apple ក៏អាចនឹងបន្តបិទ និងបើកជាបន្តបន្ទាប់គ្នាផងដែរ។
Article image
សម្រាប់ហេតុផលសំខាន់នៃការបិទហាងនេះ គឺដោយសារតែការលក់ iPhone មានការធ្លាក់ចុះ ជាពិសេសនៅតំបន់ Dalian។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei នៅតែឈរនៅតំណែងកំពូលក្នុងការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិន ហើយនិងមានចំណែកទីផ្សារច្រើនជាងគេទៀតតផង៕
Apple គ្រោងនឹងបិទហាងមួយចំនួននៅប្រទេសចិន