ស្វែងរកពួកយើង:

Apple ចាប់ផ្តើមតម្លើង iPhone 16 Pro Series នៅក្នុងប្រទេសឥណ្ឌា

ដោយ

Koun Jab Luffy

05 តុលា 2024 08:26 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Apple បានចាប់ផ្តើមតម្លើងស្មាតហ្វូនជំនាន់ថ្មី iPhone 16 series នៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ។ នៅក្នុងចំណោមស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានត្រកូល Pro Series ចំនួន 2 ម៉ូដែលផងដែរ។ បើតាមការបញ្ជាក់ពីប្រភពនេះ បានអោយដឹងថា នៅពេលនេះ គឺជាលើកដំបូងហើយ ដែលក្រុមហ៊ុន Apple បានចាប់ផ្តើមតម្លើងស្មាតហ្វូន iPhone flagship នៅក្រៅប្រទេសចិន។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ទៅលើការផលិតម៉ូដែលប្រណិតនោះ គឺបានបង្ហាញពីការបោះជំហានថ្មី និងជាផ្នែកមួយរបស់ក្រុមហ៊ុន Apple នៅក្នុងការធ្វើពិធិធកម្មសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក្រៅពីប្រទេសចិន។ សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series ដែលផលិតនៅក្នុងប្រទេសឥណ្ឌានេះ គឺនឹងមានដាក់លក់នៅលើទីផ្សារប្រទេសឥណ្ឌានៅក្នុងខែនេះ ហើយក៏នឹងនាំចេញទៅកាន់ប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោកផងដែរ។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏មានគម្រោងនៅក្នុងការបើកហាង Apple Stores ថ្មីចំនួន 4 ទៀតនៅក្នុងទីក្រុង Bengaluru, Pune, Delhi និង Mumbai ទៀតផង។ ហាង Apple Stores ថ្មីនេះ នឹងចូលរួមជាមួយនឹងទីតាំងដែលមានស្រាប់នៅក្នុងតំបន់ជាច្រើនដែលស្ថិតនៅក្នុងទីក្រុង Delhi និង Mumbai ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ បានបើកដំណើរការនៅក្នុងខែមេសាឆ្នាំ 2023 កន្លងទៅនេះ៕