
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយដែលមានប្រភពចេញពីប្រទេសបារាំង នាពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Apple នឹងបញ្ឈប់នូវការលក់ទៅលើស្មាតហ្វូន iPhone 14, iPhone 14 Plus និង iPhone SE នៅក្នុងសហភាពអ៊ឹរ៉ុបហើយ។ ស្មាតហ្វូនទាំងនេះ ត្រូវគេរាយការណ៌ថា អាចនឹងត្រូវដកចេញពីហាងអនឡាញ និង offline របស់ក្រុមហុន Apple នៅត្រឹមថ្ងៃទី 28 ខែធ្នូខាងមុខនេះ។ សម្រាប់ហាងលក់រាយ Apple Authorized Retailers នៅក្នុងសហភាពអ៊ឺរ៉ុប នឹងបន្តលក់ស្មាតហ្វូន iPhones ទាំងនេះរហូតទាល់តែស្តុកដែលមានស្រាប់ត្រូវលក់អស់។
ប្រភពខាងលើនេះ បានបញ្ជាក់ថា ការបញ្ឈប់នេះ គឺដើម្បីអនុលោមជាមួយនឹងបទបញ្ញត្តិរបស់សហភាពអ៊ឺរ៉ុប ដែលចែងថា ស្មាតហ្វូនដែលលក់ជាមួយនឹងខ្សែសាកថ្មត្រូវតែប្រើប្រាស់នូវឆ្នាំងសាក USB-C ខណៈពេលដែលស្មាតហ្វូន iPhones ដែលលក់នៅក្នុងសហភាពអ៊ឹរ៉ុបនៅក្នុងពេលនេះគឺមានរន្ធផត Lightning port ។ ក្រុមហ៊ុន Apple នឹងបញ្ឈប់នូវការលក់ផលិតផលជាច្រើនដែលមានរន្ធផត Lightning port ដូចជា Magic Keyboard ដែលមិនមាន Touch ID ផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ខណៈពេលដែលចក្រភពអង់គ្លេសចាកចេញពីអ៊ឺរ៉ុប នៅក្នុងឆ្នាំ 2020 នោះ ក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធ Lightning ចេញពីផលិតផលជាច្រើនរបស់ខ្លួនចេញពីអៀរឡង់ខាងជើង ដែលជាផ្នែកមួយរបស់ចក្រភពអង់គ្លេសផងដែរ។ នៅត្រឹមថ្ងៃទី 20 ខែធ្នូនេះ ស្មាតហ្វូនទាំងនេះ ក៏នឹងដកចេញពីប្រទេស នូវែលសូឡង់ និងដំបន់ជាច្រើនទៀតផងដែរដោយសារតែហេតុផលដូចគ្នា ។ ប្រសិនបើក្រុមហ៊ុន Apple ពិតជាសម្រេចចិត្តបែបនេះមែន ស្មាតហ្វូន iPhone 14 និង iPhone 14 Plus នឹងត្រូវលុបចេញពីទីផ្សារនៅក្នុងសហភាពអ៊ឺរ៉ុបនៅខែកញ្ញាឆ្នាំក្រោយនេះ៕

