
មកដល់ពេលនេះ គឺមានរយៈពេលជាង 6 ខែមកហើយ ចាប់តាំងពីការបង្ហាញវត្តមានរបស់ iPhone 14 Series។ យោងតាមការចេកផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការងារជាច្រើនសម្រាប់ជំនាន់ថ្មី iPhone 15 models ហើយស្របពេលជាមួយគ្នានេះ ក៏មានការទម្លាយព័ត៌មានថ្មីស្តីពីកាមេរ៉ាដែលនឹងត្រូវប្រើលើស្មាតហ្វូននេះដែរ។ បើតាមការបញ្ជាក់ចេញពីប្រភពខាងលើបន្តថា iPhone 15 Pro Max អាចនឹងមានការបំពាក់នូវមុខងារ 5-6x optical zoom។
គួរបញ្ជាក់ថា បន្ទាប់ពីមានការជជែកគ្នានៅលើមុខងារថ្មីៗរបស់កាមេរ៉ាដែលប្រើនៅលើ iPhones នោះ នៅពេលនេះ Apple បានងាកមកយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើរឿងថ្មីនេះ ពីព្រោះថា ថ្មីៗមានក្រុមហ៊ុនដៃគូរជាច្រើន បានពង្រឹងទៅលើសមត្ថភាពកាមេរ៉ា និងសិនស័រកាន់តែខ្លាំងជាងមុន ជាពិសេសទៅលើមុខងារហ៊្សូមតែម្តង។ មកដល់ថ្ងៃនេះ Samsung បានតម្លើងឡែមហ៊្សូមនៅលើស្មាតហ្វូនរបស់ខ្លួនបានដល់ទៅ 100x zoom ទាំង digital និង optical zoom ប្រៀបធៀបជាមួយនិង iPhone 14 Pro series នៅប្រើត្រឹមតែ 3x optical zoom ប៉ុណ្ណោះ។

ដូច្នេះសម្រាប់វត្តមានរបស់ iPhone 15 Pro Max ត្រូវបានគេរំពឹងថា នឹងមានមុខងារ “periscope lens” ដែលអនុញាតអោយកអ្នកប្រើប្រាស់ធ្វើការហ៊្សូមបានទ្វេរដង។ យោងតាមការទម្លាយចេញពីលោក Ming-Chi Kuo បានបញ្ជាក់ដូចគ្នានេះថា នៅពេលនេះ មុខងារហ៊្សូមថ្មី គឺនឹងមាននៅលើ iPhone Pro Series ដែរហើយ ដោយមុខងារថ្មីនេះ នឹងអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើការហ៊្សូមបាន 5-6x zoom។
