ស្វែងរកពួកយើង:

Apple បង្ហាញនូវទម្រង់ថាមពលថ្មថ្មីសម្រាប់ iPhone 16 Series អាចអោយអ្នកប្រើប្រាស់ដោះដូរកាន់តែងាយស្រួល

ដោយ

Koun Jab Luffy

30 មិថុនា 2024 12:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការផ្លាស់ប្តូរថ្មសម្រាប់ស្មាតហ្វូន iPhone ជំនាន់ថ្មីរបស់ខ្លួន ដែលអាចនឹងបង្ហាញខ្លួននៅឆ្នាំនេះថែមទៀងផង នេះបើតាមការរាយការណ៍ចេញពី The Information។ ការផ្លាស់ប្តូរនេះ គឺដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហភាពអ៊ឹរ៉ុប (EU) ដែលទាមទារអោយក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ ធានាបានថា ថ្មអាចធ្វើការផ្លាស់ប្តូរដោះដូរដោយអ្នកប្រើប្រាស់បានកាន់តែងាយស្រួលជាមួយនឹងឧបករណ៍ tools ងាយៗត្រឹមឆ្នាំ 2025 ខាងមុខនេះ។
តាមការបញ្ជាក់របស់ប្រភពជាច្រើន ដែលពាក់ព័ន្ធទៅនឹងដំនើរការនៃការផលិត iPhone នេះ បាននិយាយថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Adhesive Debonding Technology ដើម្បីសម្រេចបាននូវគោលដៅនេះ។ វិធីសាស្រ្តក្នុងពេលបច្ចុប្បន្នដើម្បីដូរទៅលើថ្មរបស់ iPhone នោះ គឺត្រូវដោះចេញនូវ Adhesive strips ជាមួយនឹងឧបរណ៍ Tweezers ដែលនេះ ពិតជាពិបាកដោយសារតែត្រូវប្រើប្រាស់នូវកំដៅ និងច្រើនជំហានដើម្បីអាចសម្អាតកាវស្អតិបាន។ សម្រាប់បច្ចេកវិទ្យាថ្មីដែលក្រុមហ៊ុន Apple កំពុងតែតេស្តនេះ គឺប្រើប្រាស់នូវលោហធាតុនៅលើថ្មដែលមិនចាំបាច់ប្រើប្រាស់នូវ foil ពណ៌ខ្មៅដូចមុននោះទេ។
Article image
សូមជំរាបថា កាលពីដើមឆ្នាំនេះ រូបភាពជាច្រើននៃថ្មរបស់ iPhone 16 Pro ជាមួយនឹងសម្បកលោហធាតុនោះ ក៏មានការបែកធ្លាយ ផងដែរ។វិធីក្នុងការផ្លាស់ប្តូរទៅលើថ្មថ្មីនៅលើ iPhone 16 នេះអាចនឹងងាយស្រួលជាងមុន ហើយវានឹងដាក់អោ យងាយស្រួលបន្ថែមទៀតទៅលើគ្រប់ម៉ូឌែលនៃ iPhone 17 នៅឆ្នាំបន្ទាប់ផងដែរ។ ក្រុមហ៊ុន Apple ក៏ណែនាំអោយអ្នកប្រើប្រាស់ស្វែងរកនូវជាងជំនាញក្នុងការដោះដូរថ្មដោយសារតែវានៅមានដំនើរការស្មុគស្មាញ និងហានិភ័យណាមួយកើតឡើងនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងដំនើរការនេះ។
ក្រុមហ៊ុន Apple អាចនឹងត្រូវបានលើកលែងពីច្បាប់ថ្មីរបស់សហភាពអ៊ឺរ៉ុបទៅលើការផ្លាស់ប្តូរថ្មីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple តែងតែបញ្ចេញនូវផលិតផលជាច្រើនដែលមានការពិបាកក្នុងការជួសជុលដោយសារតែការឌីស្សាញរូបរាងរបស់វាគឺមានភាពបិទជិតដើម្បីធន់ទៅនឹងការការពារនៃការជ្រាបទឹក និងធន់ក្នុងការប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយផងដែរ៕