
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Fortune តែងតែបានបង្កើតនូវបញ្ជីនៃក្រុមហ៊ុនដែលមានការកោតសរសើរខ្លាំងបំផុតរបស់ពិភពលោក ហើយសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple នៅតែទទួលបាននូវចំណាត់ថ្នាក់ខ្ពស់នៅក្នុងរយៈពេល 17 ឆ្នាំជាប់ៗគ្នា។ នៅក្នុងបញ្ជីនេះ មានការបង្ហាញនូវឈ្មោះរបស់ក្រុមហ៊ុនចំនួនដល់ទៅ 1500 ខណៈពេលដែលក្រុមហ៊ុនចំនួន 1000 គឺជាផលិតផលរបស់អាមេរិក ខណៈពេលដែលក្រុមហ៊ុន 500 ទៀត គឺមិនស្ថិតនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ក្រុមហ៊ុនទាំងនេះគឺមានប្រាក់ចំណូលយ៉ាងតិច 10 ពាន់លានដុល្លារអាមេរិក។
នៅក្នុងចំណោមក្រុមហ៊ុនទាំង 1500 នេះ ក្រុមហ៊ុន Fortune បានច្រោះយកតែក្រុមហ៊ុនធំៗ និងជាក្រុមហ៊ុនដែលមានប្រាក់ចំណូលខ្ពស់បំផុត មានចំនួនត្រឹមតែ 680 ប៉ុណ្ណោះ។ នៅក្នុងចំណោមនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកវិភាគចំនួន 3700 នាក់ត្រូវបានស្នើសួរអោយបោះឆ្នោតផ្កាយទៅលើបញ្ជីនៃក្រុមហ៊ុនទាំងនេះជា categories ដែលមានតម្លៃនៃការវិនិយោគ គុណភាពនៃការគ្រប់គ្រង ការទទួលខុសត្រូវសង្គម និងលក្ខណៈសម្បត្តិជាច្រើនទៀត។

របាយការណ៌ខាងលើនេះ បានបន្តថា ក្រុមហ៊ុន Apple បានឈរនៅចំណាត់ថ្នាក់ខ្ពស់នៅលើតារាងនេះ ដែលមានពិន្ទុខ្ពស់បំផុតនៅក្នុងផ្នែកការទទួលខុសត្រូវទៅលើសង្គម ស្ថានភាពហិរញ្ញវត្ថុ របកគំហើញ និងការប្រកួតប្រជែងទីផ្សារសកល។ ជាមួយនិងភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះ ក៏នៅមានក្រុមហ៊ុនធំៗតាមពីក្រោយជាច្រើនទៀត ដូចជា ដោយក្រុមហ៊ុន Microsoft និង Amazon ជាដើម៕
