ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Apple បានលុបចោលការបញ្ជាទិញអេក្រង់ microLED សម្រាប់នាឡិកា Watch Ultra 3 ជាមួយក្រុមហ៊ុន arm-Osram

ដោយ

Koun Jab Luffy

02 មីនា 2024 07:44 ព្រឹក

អាន 2 នាទី

Article image
កំពូលនាឡិកាឆ្លាតវៃរបស់ Apple ម៉ូដែល Watch Ultra ត្រូវបានគេរាយការណ៍ថា នឹងទទួលបានការបំពាលក់បច្ចេកវិទ្យាអេក្រង់ microLED ដែលមានការបង្កើនគុណភាពកាន់តែប្រសើរឡើងសម្រាប់រយះពេលជាងមួយឆ្នាំមកនេះ ប៉ុន្តែ បញ្ហានៅក្នុងសង្វាក់ផលិតកម្ម គឺកំពុងមានបញ្ហាតែត្រូវបានគេដឹងថាអាចនឹងធ្វើការអូសបន្លាយដល់ឆ្នាំ 2027។
ជាមួយគ្នានេះ Apple បានធ្វើការលប់ចោលការបញ្ជាទិញបច្ចេកវិទ្យាអេក្រង់ microLED ក្នុងទ្រង់ទ្រាយធំពីក្រុមហ៊ុនផលិតរបស់ប្រទេសអូទ្រីសឈ្មោះថា arm-Osram ដែលត្រូវបានគេដឹងថាជាអ្នកផ្គត់ផ្គង់ដ៏ធំសម្រាប់បច្ចេកវិទ្យាអេក្រង់ microLED សម្រាប់ម៉ូដែល Apple Watch Ultra 3 ដែលនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះ។ arm-Osram មិនបានបញ្ជាក់ពីការលប់ចោលកិច្ចព្រមព្រៀងការបញ្ជាទិញអេក្រង់ microLED ពី Apple នោះទេ ប៉ុន្តែ ក្រុមហ៊ុនបានទទួលស្គាល់ពីគុណភាពក្នុងការផលិតអេក្រង់ microLED របស់ខ្លួននៅមានកម្រិតមិនត្រូវតាមស្តង់ដារដែល Apple ចង់បាន ដូច្នេះ ក្រុមហ៊ុនត្រូវធ្វើការវាយតម្លៃបន្ថែមទៀតពីបច្ចេកវិទ្យាស្នូលរបស់ខ្លួនក្នុងការផលិតបន្ទះអេក្រង់ microLED។
កំពូលអ្នកវិភាគលោក Ming-Chi Kuo បានបញ្ជាក់ថា Apple បានលុបចោលគម្រោងក្នុងបញ្ជាទិញបច្ចេកវិទ្យាអេក្រង់ microLED សម្រាប់ Apple Watch ជំនាន់ថ្មីរបស់ខ្លួនជាមួយ Osram។ លោក Kuo ក៏បានបន្ថែមទៀតថា Apple បានលុបចោលគម្រោងទាំងអស់របស់ខ្លួនដែលពាក់ព័ន្ធនឹងការបញ្ជាទិញបច្ចេកវិទ្យាអេក្រង់ microLED ដោយឈរលើមូលដ្ឋានថា បច្ចេកវិទ្យាអេក្រង់នឹងមិនបន្ថែមតម្លៃសំខាន់ដល់ផលិតផលរបស់ខ្លួននោះទេ។ Apple ក៏ត្រូវបានគេរាយការណ៍ថា បានចាត់ទុកការចំណាយលើការផលិត microLED គឺមានតម្លៃខ្ពស់ពេកដែលអាចមានប្រសិទ្ធភាពខាងផ្នែកសេដ្ឋកិច្ច។
ចំណែកលោក Mark Gurman អ្នកវិភាគល្បីឈ្មោះមកពីស្ថាប័នសារព័ត៌មាន Bloomberg បានអះអាងថា ams-Osram គ្រាន់តែជាអ្នកផ្គត់ផ្គង់ microLED របស់ Apple ប៉ុណ្ណោះ ហើយលោក Gurman បានបង្ហាញជំនឿជាក់របស់លោកថា Apple Watch Ultra ជំនាន់ថ្មី ដែលនឹងមកដល់នៅឆ្នាំនេះ គឺតែរក្សាការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ microLED ដដែលគ្រាន់តែមានការបង្កើននៅគុណភាពកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងជំនាន់មុន។ Apple ត្រូវបានប្រភពព័ត៌មានចចាមអារ៉ាមថា នឹងធ្វើការផ្លាស់ប្តូរបន្តិចម្តងៗទៅការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ microLED សម្រាប់ឧបករណ៍របស់ខ្លួនដោយលើកដំបូងមនៅលើ Apple Watch ជំនាន់ថ្មីទាំងអស់  បន្ទាប់មកគឺ iPad, iPhone និងចុងក្រោយគឺ MacBook៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Apple បានលុបចោលការបញ្ជាទិញអេក្រង់ microLED សម្រាប់នាឡិកា Watch Ultra 3 ជាមួយក្រុមហ៊ុន arm-Osram