ស្វែងរកពួកយើង:

Apple ប្រហែលជាអាចនឹងបញ្ចប់ Samsung ទៅលើការនាំមុខទីផ្សារស្មាតហ្វូនរយៈពេល 14 ឆ្នាំនៅត្រឹមឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2025 12:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលត្រូវបានគេមើលឃើញថា បាននាំមុខទីផ្សារស្មាតហ្វូនពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមការព្យាករណ៍ចេញពី Counterpoint Research នាពេលថ្មីៗនេះ បានបញ្ជាក់ថា ឆ្នាំនេះ អាចនឹងដល់ពេលវលាសម្រាប់ក្រុមហ៊ុន Samsung សម្រាប់ការនាំមុខរបស់ខ្លួនហើយ។ តាមការការព្យាករណ៌របស់ Counterpoint បានរំពឹងថា ក្រុមហ៊ុន Apple អាចនឹងត្រឡប់មកកាន់ចំណាត់ថ្នាក់លេខ 1 វិញនៅចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះ មិនធ្លាប់ជាប់ចំណាត់ថ្នាក់លេខ 1 តាំងពីឆ្នាំ 2011 មកម្ល៉េះ។
ក្រឡេកទៅមើលការនាំចេញស្មាតហ្វូនជាសកល ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងប្រហែលជា 3.3% នៅឆ្នាំក្រោយនេះ ហើយសម្រាប់កំណើនរបស់ក្រុមហ៊ុន Apple អាចនឹងកើនឡើងដល់ទៅ 3 ដងដល់ទៅ 10%។ តួរលខថ្មីនេះ អាចនឹងជួយអោយក្រុមហ៊ុននេះ មានចំណែកទីផ្សារចំនួន 19.4% សម្រាប់ទីផ្សារសកល ដែលចំនួននេះ នឹងធ្វើអោយក្រុមហ៊ុន Samsung ធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី 2 វិញ បើទោះបីជាក្រុមហ៊ុននេះ មានកំនើនចំនួន 4.6% ក៏ដោយ។
អ្នកវិភាគជាច្រើនបានបញ្ចេញនូវទស្សនៈថា ប្រសិនបើក្រុមហ៊ុន Apple ទទួលបាននូវចំណាត់ថ្នាក់កំពូលនេះមែន គឺអាចនឹងបន្តដំណែងនេះ រហូតដល់ដល់ឆ្នាំ 2029 ខាងមុខនេះ។ នៅពេលនេះ បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 17 ដែលកំពុងតែលក់នៅលើទីផ្សារ គឺទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារសំខាន់ៗជាច្រើន ដែលនៅក្នុងនោះ មានប្រទេសចិនផងដែរ។
Article image
សូមជំរាបថា ចាប់តាំងពីឆ្នាំ 2023 មកដល់ពាក់កណ្តាលឆ្នាំ 2025 នេះការលក់ស្មាតហ្វូន iPhone គឺបានចំនួនរហូតដល់ទៅ 358 លានគ្រឿងហើយសម្រាប់ទីផ្សារសកល។ សម្រាប់ពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Apple ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន iPhone FOLD សម្រាប់ឆ្នាំ 2026 ខាងមុខនេះផងដែរ។ ហើយបើមើលទៅលើស្មាតហ្វូន iPhone 17e វិញ ក៏នឹងត្រៀមបង្ហាញខ្លួនផងដែរក្នុងនាមជាស្មាតហ្វូន Slim នៃត្រកូលស្មាតហ្វូនរបស់ខ្លួនដូចគ្នា។ មួយវិញទៀតនៅក្នុងឆ្នាំ 2027 ខាងមុខនេះ ក្រុមហ៊ុន Apple ក៏អាចនឹងធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញដ៏ធំរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកផងដែរ៕
Apple ប្រហែលជាអាចនឹងបញ្ចប់ Samsung ទៅលើការនាំមុខទីផ្សារស្មាតហ្វូនរយៈពេល 14 ឆ្នាំនៅត្រឹមឆ្នាំ 2025 នេះ