ស្វែងរកពួកយើង:

Apple ផ្តើមប្រឆាំងសហភាពអ៊ឺរ៉ុបទៅលើ App ដែលអាចមើលរឿងអាសអាភាសបាននៅលើ iPhone

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 01:24 រសៀល

អាន 2 នាទី

Article image
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Apple បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើការគ្រប់គ្រងកម្មវិធី Apps សម្រាប់ប្រើប្រាស់នៅលើ iPhones ហើយច្បាប់មួយនោះគឺ កម្មវិធីអាសអាភាស មិនអាចដំណើរការបាននៅលើស្មាតហ្វូន iPhone នោះទេ។ ប៉ុន្តែពេលនេះ មានការផ្លាស់ប្តូរហើយ ដោយរឿងនេះចាប់ផ្តើមចេញពីអ៊ឹរ៉ុប។ សម្រាប់កម្មវិធីមួយឈ្មោះហៅថា Hot Tub ពេលនេះ អាចដំណើរការបាននៅលើ iPhone ហើយក្រុមហ៊ុន Apple ក៏ចាប់ផ្តើមមានការព្រួយបារម្ភទៅលើរឿងនេះផងដែរ។
App នេះ ត្រូវបានចាត់ទុកថា គឺជាកម្មវិធីសម្រាប់មនុស្សពេញវ័យ  “adult content browser” ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់វ័យជំទង់អាចធ្វើការចូលទៅកាន់វេបសាយមនុស្សធំបានដូចជា Pornhub និង XHamster បាន។ យ៉ាងណាមិញ កម្មវិធីនេះមិនត្រូវបានដោនឡូតផ្ទាល់ចេញពី App Store ផ្លូវការនោះទេ។  សម្រាប់កម្មវិធី Hot Tub នេះ គឺដំនើរការនៅលើ AltStore PAL ដែលជា app marketplace ឯករាជ្យរបស់  Digital Markets Act (DMA) នៅក្នុងសហភាពអ៊ឺរ៉ុប។
ដោយសារតែកម្មវិធីនេះ អាចតម្លើងនៅលើ iPhone ជាកម្មវិធី 3rd party បាននោះ គឺបានផ្តល់ឱកាសជាច្រើនអោយអ្នកអភិវឌ្ឍន៍កម្មវិធីអាចធ្វើការចែកចាយកម្មវិធី app នៅក្រៅរង្វង់ពីការរឹតបន្តឹងរបស់ក្រុមហ៊ុន Apple ។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនមិនអនុញ្ញាតអោយកម្មវិធី Hot Tub នេះមាននៅលើ Store របស់ខ្លួនទេដោយសារតែ App នេះ អាចនឹងក្លាយជាគោលដៅសម្រាប់ចែកចាយ malware ឬការក្លែងបន្លំផ្សេងទៀត។
Article image
ក្រុមហ៊ុន Apple ក៏បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យសុវត្ថិភាពនៃកម្មវិធីដែលមានមាតិកាមនុស្សធំនេះផហដែរ។ នៅក្នុងនោះ AltStore PAL ក៏ក្លាយជាគូប្រជែងដ៏ធំជាមួយនឹងគោលការណ៍របស់ App Store ដែរ ព្រោះថា មានកម្មវិធីខ្លះ គឺមិមាននៅលើ App Store តែមានវត្តមាននៅលើ platform នេះ។ ពេលនេះ Hot Tub គឺដំណើរការផ្តាច់មុខតែនៅក្នុងទីផ្សាររបស់សហភាពអ៊ឹរ៉ុបប៉ុណ្ណោះ៕