ស្វែងរកពួកយើង:

Apple Beats Studio Pro បានបង្ហាញវត្តមាននៅលើបញ្ជី FCC នៅមុនថ្ងៃប្រកាសចេញមកដល់

ដោយ

Koun Jab Luffy

21 មិថុនា 2023 03:38 រសៀល

អាន 2 នាទី

Article image
កាសស្តាប់ប្រភេទក្តោបត្រចៀកស៊េរីថ្មីរបស់ Apple, Beats Studio Pro Headphone បានបង្ហាញខ្លួននៅលើបញ្ចីរបស់ស្ថាប័ន FCC នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់ឆាប់ៗនេះ។ Apple មិនទាន់បង្ហើបព័ត៌មានពីការមកដល់របស់ Beats Studio Pro នៅឡើយទេ ប៉ុន្តែ កាសស៊េរីថ្មីនេះធ្លាប់តត្រូវបានគេប្រទះឃើញតាមរយះការអាប់ដេតប្រតិបត្តិការ macOS Ventura 13.4 កាលពីខែឧសភា។
កាសស្តាប់ប្រភេទក្តោបត្រចៀកជំនាន់ថ្មីនេះមានលេខម៉ូដែល A2924 និងលេខសម្គាល់ BeatsStudioPro1,1។ Beats Studio Pro នឹងក្លាយជាអ្នកស្នងដំណែងថ្មីនៃកាសស្តាប់ត្រចៀក Beats Studio 3 ដែលបានបង្ហាញវត្តមានជាច្រើនឆ្នាំមកហើយ។ តាមរយះកូដកម្មវិធីបញ្ជាក់ថាកាស Beats Studio Pro នឹងត្រូវបានចេញផ្សាយដោយសហការជាមួយលោក Samuel Ross ដែលជាអ្នកជំនាញផ្នែក Product and fashion designer, creative director និង artist ជនជាតិអង់គ្លេសមកពីស្ថាប័ន A-Cold-Wall ដែលទើបតែចូលរួមជាមួយ Beats ក្នុងនាមជា "អ្នកប្រឹក្សាផ្នែករចនា ឬ Principal design consultant)"។ ទោះជាយ៉ាងណាការរចនាមើលទៅមានលក្ខណៈដូចគ្នាបេះបិទទៅនឹងកាសស្តាប់ Beats Studio3 ប៉ុន្តែ Apple ទំនងជានឹងបន្ថែមការកែលម្អផ្នែកខាងក្នុងដើម្បីបង្ហាញអំពីលក្ខណៈពិសេសដាច់ដោយឡែកសម្រាប់កាសស៊េរី "Pro"របស់ខ្លួន។
Beats Studio Pro អាចបំពាក់នូវបន្ទះឈីបដែលបានរចនាឡើងដោយ Apple ផ្ទាល់ដែលត្រូវបានធ្វើការអាប់ដេត និងការបន្ថែម ដូចជា ការកែលម្អលើមុខងារ Active Noise Cancellation និង Transparency Mode កាន់តែល្អប្រសើរជាងមុន។ Apple ក៏មានគម្រោងបន្ថែមមុខងារ "Hey Siri" ក្នុង Beat Studio Pro ដែលមុខងារនេះមិនមាននៅក្នុងកាស Studio3 បច្ចុប្បន្នឡើយ។ Apple Beat Studio Pro Headphone ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅរដូវក្តៅឆ្នាំនេះ៕