ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Apple Car អាចនឹងបង្ហាញខ្លួននៅឆ្នាំ 2021 នេះ លឿនជាងកាលបរិច្ឆេតដែលបានគ្រោងទុកមុន 2 ឆ្នាំ

ដោយ

Koun Jab Luffy

22 ធ្នូ 2020 10:09 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានមួយដែលដកស្រង់ចេញពី gizmochina.com បានអោយដឹងថា រថយន្ត Apple Car អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ គឺ លឿនជាងកាលបរិច្ឆេតដែលបានគ្រោងទុក។ នៅក្នុងរបាយការណ៍ថ្មីៗនេះ គឺបានទម្លាយថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ អាចនឹងបង្ហាញខ្លួននៅក្នុងចន្លោះត្រីមាសទី 3 ឆ្នាំ 2021 ខាងមុខនេះ ដែលមានរយៈពេល 2 ឆ្នាំលឿនជាងអ្វីដែលក្រុមហ៊ុននេះ បានរំពឹងទុក។
តាមការបញ្ជាក់ថ្មីមួយចេញពី EconomicDailyNews របស់តៃវ៉ាន់ បានអោយដឹងដែរថា ក្រុមហ៊ុន Apple ប្រហែលជាប្រកាសចេញវត្តមានរបស់រថយន្តនេះនៅឆ្នាំក្រោយនេះ ហើយរបាយការណ៍នេះក៏បានអះអាងទៀតថា ក្រុមហ៊ុន ផលិត និងផ្គត់ផ្គង់ជាច្រើនរបស់ខ្លួននៅក្នុងតៃវ៉ាន់ ក៏បានត្រៀមខ្លួនក្នុងការផលិតទៅលើសមាសភាគ  “Apple Care” នៅក្នុងត្រីមាសទី 3 នៅឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុននេះ ក៏បាបចាប់ផ្តើមនូវគំរូជាច្រើននៅលើផ្លូវក្នុងរដ្ឋកាលីហ្វ័រញ៉ែរ សហរដ្ឋអាមេរិកផងដែរ។
Article image
សូមជំរាបថា នៅក្នុងឆ្នាំ 2017 កន្លងនេះ ក្រុមហ៊ុន Apple បានទទួលបាននូវការអនុញ្ញាតពី DMV របស់រដ្ឋកាលីហ្វ័រញ៉ែរក្នុងការតេស្តទៅលើរថយន្តដែលអាចបើកបរបាន ដែលនេះ គឺជារថយន្ត SUV ដែលមានបច្ចេកវិទ្យា LiDAR។ គួរបញ្ជាក់ថា បើយោងរបាយការណ៍ជាច្រើន ដែលបានបញ្ជាក់កាលពីមុននេះ គឺនិយាយថា ការប្រកាសចេញនូវរថយន្ត Apple Car នេះ គឺនៅក្នុងឆ្នាំ 2023 និង 2025។ ជាមួយនឹងការបង្ហាញវត្តមានរបស់ Apple Car នេះ ត្រូវបានទីភ្នាក់ងាររបស់តៃវ៉ាន់ បញ្ជាក់ថា ក្រុមហ៊ុនជាច្រើននៅតៃវ៉ាន់ គឺត្រូវបានជ្រើសរើសជាដៃគូនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Apple Car អាចនឹងបង្ហាញខ្លួននៅឆ្នាំ 2021 នេះ លឿនជាងកាលបរិច្ឆេតដែលបានគ្រោងទុកមុន 2 ឆ្នាំ