
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសសម្ពោធ Apple Store ថ្មីមួយទៀតនៅក្នុងទីក្រុងស៊ាងហៃ។ ហាងនេះមានឈ្មោះថា Apple Jing’an គឺជាហាងលក់រាយធំបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន។ នៅការសម្ពោធហាងថ្មីនេះ លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ក៏មានវត្តមានផ្ទាល់នៅក្នុងព្រឹត្តិការណ៍ផ្លូវការនេះផងដែរ។ ការបើកហាងកាន់តែច្រើនរបស់ក្រុមហ៊ុន Apple នេះ គឺមានន័យថា នៅក្នុងទីក្រុងស៊ាងហៃ គឺមានកំនើនសេដ្ឋកិច្ចកាន់តែល្អ។
Apple Store ធំបំផុតទី 2 នេះ គឺមានការវិនិយោគទឹកប្រាក់ច្រើនជាង 83.4 លានយ៉ន់។ នៅក្នុងស្ថិតនៅក្នុង Jing’an Temple & Park នេះ ហាងលក់រាយ Apple Jing’an នេះ បានក្លាយជាទីតាំងសំខាន់នៅក្នុងបេះដូងនៃទីក្រុងស៊ាងហៃ។ នេះមិនមែនគ្រាន់តែជាហាងលក់ធម្មតានោះទេ ពីព្រោះថា ការវិនិយោគថ្មីនេះ គឺមានច្រើនជាង 83.4 លានយ៉ន់ ដែលបានធ្វើអោយទីតាំងនេះ ក្លាយជាហាងលក់រាយ Apple ធំបំផុតទី 2 របស់ពិភពលោក ដែលអាចយកឈ្នះហាង flagship Store នៅ Fifth Avenue ក្នុងទីក្រុងញ៉ូវយ៉កថែមទៀតផង។

Apple Jing’an គឺនេះមិនត្រឹមតែជាហាង Apple Store ធំបំផុតនៅក្នុងប្រទេសអាស៊ីនោះទេ ប៉ុន្តែក៏ជាប់ចំណាត់ថ្នាក់ទី 8 នៅក្នុងទីក្រុងស៊ាងហៃ និងលេខរៀងទី 57 នៅក្នុងអាណាចក្ររបស់ចិនផងដែរ។ គួរបញ្ជាក់ផងដែរថា ហាងថ្មី Apple Jing’an នេះ គឺមានទីធ្លាសាធារណៈធំទូលាយ និងមានការតភ្ជាប់ទៅកាន់ស្ថានីយ៍ក្រោមដី Jing’an Temple subway station ដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកទីនេះ។

ដើម្បីអបអរសាទរទៅលើការបើកសម្ពោធនេះ ក្រុមហ៊ុន Apple ក៏បង្កើតនូវឡូហ្គោដ៏ពិសេសមួយសម្រាប់ហាងនេះផងដែរ។ ឡូហ្គោថ្មីនេះ គឺមានការឌីស្សាញដោយមានការបំផុសគំនិតចេញពីផ្កា Magnolia ពីទីក្រុងស៊ាងហៃថែមទៀតផង៕

