
នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងមានការបើក Apple Store នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីនៅឆ្នាំក្រោយនេះហើយ ដោយហាងថ្មីនោះ នឹងមានការផ្តល់អោយអតិថិជននៅក្នុងប្រទេសនេះ ទទួលបាននូវផលិតផលគ្រប់ប្រភេទពីក្រុមហ៊ុននេះ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏បាននិយាយទៀតថា ខ្លួននឹងបន្តបើកហាង flagship retail stores នៅលើទីផ្សារនេះនាឆ្នាំ 2026 ថែមទៀតផង។ ប្រភពខាងលើនេះបាននិយាយថា ក្រុមហ៊ុននេះ នឹងមានការបើក Apple Store មួយនៅទីក្រុង Diriyah ដែលជាបេះដូងនៃប្រទេសអារ៉ាប៊ីសាអូឌី ដែលស្ថិតក្នុងតំបន់បេតិក្ខភណ្ឌពិភពលោក UNESCO World Heritage ថែមទៀត។
បើតាមប្រសាសន៌របស់លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានអោយដឹងថា Apple ពិតជាមានភាពរីករាយជាខ្លាំងដែលបានពង្រីកទីផ្សារមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនាឆ្នាំក្រោយនេះ ជាមួយនិងការហាង Apple Store online។ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Apple នឹងមានការបើកសម្ពោធជាផ្លូវការណ៌នូវហាង flagship Apple Store មួយស្ថិតនៅក្នុង Diriyah ហើយ។

សូមជំរាបថា មកដល់ពេលនេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត គឺមានការហាងលក់ iPhone ដែលជាគេស្គាល់ថា គឺជា Apple Authorized Reseller ជាច្រើនកន្លែងរួចមកហើយ។ ប៉ុន្តែសម្រាប់ពេលនេះ គឺជាការបញ្ជាក់ផ្លូវការណ៌ពីការមកដល់នូវ Apple Store លើកដំបូងនៅប្រទេសនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏មានការប្រកាសថា ខ្លួននឹងមានការបើកជាផ្លូវការណ៌នូវហាងថ្មីនៅរបស់ខ្លួនក្នុងទីក្រុង United Arab Emirates city ស្ថិតនី Al Ain នាឆ្នាំក្រោយនេះដូចគ្នា។
